លោក ចេង ចាន់ដូណា ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីតាមដាន ត្រួតពិនិត្យលើការងារដែលបានអនុវត្តកន្លងមក បញ្ហាប្រឈមផ្សេងៗដែលកើតមានឡើង និងដាក់ទិសដៅសម្រាប់អនុវត្តបន្ត

32

ស្រុកបរិបូណ៌៖ ព្រឹកថ្ងៃ ពុធ ១៣កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៣ នៅសាលាស្រុកបរិបូណ៌ លោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីតាមដាន ត្រួតពិនិត្យលើការងារដែលបានអនុវត្តកន្លងមក បញ្ហាប្រឈមផ្សេងៗដែលកើតមានឡើង និងដាក់ទិសដៅសម្រាប់អនុវត្តបន្ត។

ដោយមានការអញ្ជើញចូលរួមពី អភិបាលរងស្រុក នាយករងរដ្ឋបាល ប្រធានការិយាល័យជំនាញពាក់ព័ន្ធ កងកម្លាំងទាំងបី លោក លោកស្រីមេឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។

មតិឆ្លើយតប

Your email address will not be published.