ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២~២០២៣ និងចែក សៀវភៅ សិក្សា ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន ដំណាក់កី
ស្រុករលាប្អៀរ៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ដំណាក់កី មានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២~២០២៣ និងចែក សៀវភៅ សិក្សា ដល់សិស្សានុសិស្ស ក្រោមព្រះអធិបតី ព្រះគ្រូសិរីបញ្ញាញាណ អ៊ុច សុផល ទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះធម្មធរ អនុគណស្រុកលាប្អៀរ និងជាព្រះចៅអធិការវត្តជីររង្សី ហៅវត្តដំណាក់កី។
ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ភូមិ ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិ្សជាច្រើននាក់ ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។