រដ្ឋបាលស្រុកទឹកផុស ចេញលិខិតជូនដំណឹង ស្ដីពីការផ្អាកធ្វើដំណើរកំសាន្ត ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៤ ទៀបភ្លឺ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ទឹកជំនន់ឡើងខ្ពស់ បណ្ដាលឲ្យបាក់ទំនប់កោះភ្នៅ (ទំនប់ចាក់ទឹម) ផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល និងបណ្ដាលឲ្យដាច់ស្ពានអូរឃ្លៃទាំងស្រុង ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស។
ដើម្បីរក្សាសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាលស្រុកទឹកផុស សូមធ្វើការផ្អាកជាបណ្ដោះអាសន្ននូវដំណើរកំសាន្តទឹកធ្លាក់ថ្មក្រាល ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រហូតដល់ជូនដំណឹងសារជាថ្មី។