ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង:នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក និងក្រុមការងារ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ និងជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែក អំណោយជូនបងប្អូន ប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៩៣គ្រួសារ នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។