ពិធីប្រឡងធម្មវិន័យ ត្រី ទោ ឯក ដែលមានសមណៈសិស្ស សិស្សចូលរួមប្រឡងនៅវត្តពានី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
សាលាអនុគណស្រុកកំពង់ត្រឡាច នៅថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រឡងធម្មវិន័យ ដែលមានសមណៈសិស្ស សិស្សចំនួន ១៤០អង្គ/នាក់ មណ្ឌលប្រឡងនៅក្នុងវត្តពានី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះរតនមុនីញាណ កែវ មុនី ព្រះធម្មធរគណខេត្តកំពង់ឆ្នាំង ព្រះវិសាលសត្ថា កង យ៉ុន ព្រះអនុគណស្រុកកំពង់ត្រឡាច និងសហការី សាលាអនុគណស្រុក លោក អាំ សុគន្ធ អភិបាលរងស្រុក លោកស្រី មេឃុំពានី។