អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តការងារបន្ដ

18

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឆ្នាំង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តការងារបន្ដ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចបានប្រជុំពិភាក្សា និងជម្រុញការងាររៀបចំកងកម្លាំងសមត្ថកិច្ច សម្រាប់ត្រៀមការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោតទូទាំងខេត្ត ការងារត្រួតពិនិត្យរបាយការណ៍ស្ដីពីសមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ត ការងារជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការងារសំខាន់ៗមួយចំនួនទៀត។

 

មតិឆ្លើយតប

Your email address will not be published.