ក្រុមការងារការិយាល័យ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ ឆ្នាំង បានសហការជាមួយ នគរបាលចរាចរណ៍ខេត្ដ និងកងរាជរអាវុធហត្ថខេត្ដបានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ន

32

កំពង់ឆ្នាំង៖ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ ក្រុមការងារការិយាល័យ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ ឆ្នាំង បានសហការជាមួយនគរបាលចរាចរណ៍ខេត្ដ និងកងរាជរអាវុធហត្ថខេត្ដបានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ន នៅគីឡូម៉ែតPK87ត្រង់ផ្លូវប្រសព្វស្ថិតនៅភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

ក្នុងនោះបានចែកឯកសារដូចមានរាយជូនខាងក្រោម៖
១-សៀវភៅ អ្វី ដែល អ្នក បេីកបរ ទោចក្រយានយន្ត ត្រូវយល់ដឹង ចំនួន ៥០ ក្បាល
២-ជំនួយស្មារតី ស្តីពី ច្បាប់ចរាចរណ៍ ផ្លូវគោក ចំនួន ៦០ សន្លឹក
៣-សីលធម៌ ៥០ ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ចំនួន ១៥ សន្លឹក
៤-ស្ទីកឃ័រថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់
ចរាចរណ៍ចំនួន០៤សន្លឹក
៥-បិតចំណាំងផ្លាតដល់គោយន្ដចំនួន៤គ្រឿង
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម លោកប្រធាន មេត្តាជ្រាបជាសេចក្តីរាយការណ៍ ។

មតិឆ្លើយតប

Your email address will not be published.