ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អមដំណើរឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចូលរួមក្នុងពិធីបុណ្យនៅវត្តសំបួរមាស ស្ថិតក្នុងភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអមដំណើរឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចូលរួមក្នុងពិធីបុណ្យនៅវត្តសំបួរមាស ស្ថិតក្នុងភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីបុណ្យក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុក អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។