ព្រះវិន័យធរគណ ខេត្តកំពង់ឆ្នាំង និមន្តកាត់ វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សាលាបាលីរង នៅមណ្ឌលប្រលងវត្តអារញ្ញិការាម
កំពង់ឆ្នាំង៖ នា ថ្ងៃអាទិត្យ ១កើត ខែមាឃឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ព្រះសីលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណ ខេត្តកំពង់ឆ្នាំង តំណាងព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្ត និមន្តកាត់ វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(សាលាបាលីរង) នៅមណ្ឌលប្រលងវត្តអារញ្ញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ដោយមានការនិមន្ត និង អញ្ជើញចូលរួមពី លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង លោក ហែម ធន ប្រធានប្រតិភូ នៃក្រសួងធម្មការ និង សាសនា ព្រះរតនមុនីញាណ កែវ មុនី ព្រះធម្មធរគណ ខេត្តកំពង់ឆ្នាំង ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត ព្រះកោសលប្បញ្ញោ ផន សុឡា ព្រះអនុគណស្រុកទឹកផុស ព្រះអង្គ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង តំណាងព្រះអនុគណស្រុក គណកម្មការ ប្រលង និង បេក្ខជនជាសមណសិស្ស-សិស្ស ចូលរួមផងដែរ៕