ក្រុមការងារ ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុករលាប្អៀរ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ និងផ្លូវ៥៣
ស្រុករលាប្អៀរ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគរបាលខេត្ត លោក សេង វិចិត្រ អភិបាលស្រុក មន្រ្តីជំនាញ សមត្ថកិច្ច អាជ្ញាធរ ចូលរួមផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងណែនាំបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ និងផ្លូវ៥៣ អោយចេះដឹងពីស្លាកសញ្ញា និងគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។
ក្នុងនោះក្រុមការងារបានផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកប្រេីប្រាស់ផ្លូវនៅគីឡូម៉ែតលេខ87 ត្រង់ផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៣ ស្ថិតនៅភូមិគល់គប់ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ៕