ថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក ដើម្បីផ្សព្វផ្សាយពីផែនការរៀបចំ អភិវឌ្ឍន៍ដីលំនៅដ្ឋាន របស់ប្រជាពលរដ្ឋឃុំផ្លូវទូក ស្របតាមអនុក្រឹត្យលេខ ១១២ របស់រាជរដ្ឋាភិបាល

28

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក សាន់ យូ អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុកកំពង់លែង និងក្រុមការងារ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំផ្លូវទូក ដើម្បីផ្សព្វផ្សាយពីផែនការរៀបចំ អភិវឌ្ឍន៍ដីលំនៅដ្ឋាន របស់ប្រជាពលរដ្ឋឃុំផ្លូវទូក ស្របតាមអនុក្រឹត្យលេខ ១១២ របស់រាជរដ្ឋាភិបាល។

ឆ្លៀតពេលនោះដែរ ឯកឧត្ដម និងក្រុមការងារបានជួបសួរសុខទុក្ខ កងកម្លាំងសមត្ថកិច្ចនៅទីបញ្ជាការស្រាល ដែលកំពុងឈរជើងការពារ និងទប់ស្កាត់ការចូលអាស្រ័យផលក្នុងតំបន់៣ នៅចំណុចគោកព្រះ ឃុំច្រណូក។ ក្នុងឱកាសនោះ ខ្ញុំបាទ និងក្រុមការងារបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់កងកម្លាំងទីបញ្ជាការស្រាលដោះស្រាយជីវភាព និងជួសជុលទីបញ្ជាការផងដែរ។

មតិឆ្លើយតប

Your email address will not be published.