កិច្ចប្រជុំ បូកសរុបរបាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅផែនការ អនុវត្តខែបន្ត របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង

14

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅផែនការអនុវត្តខែបន្តរបស់មន្ទីរ ក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។

ដោយមានសមាសភាព ចូលរួមពី លោក លោកស្រីប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់មន្ទីរ។ ក្នុងឱកាសនោះ លោក ឆាយ លាភា បានកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំតាមការិយាល័យ និងមន្ត្រីការិយាល័យជំនាញទាំងអស់ ក្នុងមន្ទីរ ដែលបានខិតខំបំពេញ ភារកិច្ចបានយ៉ាងល្អ៕

មតិឆ្លើយតប

Your email address will not be published.