សហភាពសហព័ន្ធ យុវជនកម្ពុជា ស.ស.យ.ក. ស្រុកទឹកផុស បានចូលរួមក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារវត្តមហាកុសលចេតនារាម ហៅវត្តត្រពាំងអញ្ចាញ ស្ថិតក្នុងភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ស្រុកទឹកផុស៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៥កើត ខែមាឃ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ឃឹម ផល្លា នឹងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ស្រុកទឹកផុស បានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ត មហាកុសលចេតនារាម ហៅវត្តត្រពាំងអញ្ចាញ ស្ថិតក្នុងភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នាបាននាំយក ទឹកបរិសុទ្ធវីតាល់ ចំនួន៤កេស និងទឹកសុទ្ធFresh ចំនួន១៩០យួរ ប្រគេនព្រះសង្ឃតាមរោងទិស និងជូនកងកម្លាំងប្រជាការពារផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីបុណ្យបញ្ចុះខណ្ឌសីមានេះ មានរយៈពេល០៤យប់ ០៥ថ្ងៃគឺចាប់ពីថ្ងៃទី២៦-៣០ ខែមករា ឆ្នាំ២០២៣។