អភិបាលស្រុករលាប្អៀរ បានអំណរគុណដល់ ក្រុមហ៊ុនPCUSA ដែលចូលរួមជួយអភិវឌ្ឍន៍ ក្នុងមូលដ្ឋានស្រុករលាប្អៀរ លើគម្រោងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០០ខ្នង បច្ចុប្បន្នកំពុងសាងសង់បាន ៥ខ្នងផ្ទះ និងវិស័យសុខាភិបាលនៅក្នុងភូមិអូរតានេស

14

ស្រុករលាប្អៀរ៖ នៅថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក សេង វិចិត្រ អភិបាល នៃគណៈអភិបាលស្រុករលាប្អៀរ បានអំណរគុណដល់ ក្រុមហ៊ុនPCUSA ដែលចូលរួមជួយអភិវឌ្ឍន៍ក្នុងមូលដ្ឋានស្រុករលាប្អៀរ លើគម្រោងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០០ខ្នង បច្ចុប្បន្នកំពុងសាងសង់បាន ៥ខ្នងផ្ទះ និងវិស័យសុខាភិបាលនៅក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ព្រមទាំងបានជូនក្រមា ដែលជាអត្តសញ្ញាណរបស់ជាតិ ផងដែរ ។

មតិឆ្លើយតប

Your email address will not be published.