ថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋជួបការលំបាក និងមានជំងឺចំនួន ២គ្រួសារ នៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ដោយគ្រួសារទី១ ពិកាជើងទាំងប្ដីនិងប្រពន្ធ គ្រួសារទី២ មានបញ្ហាស្មារតី

11

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងសិល្បៈ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយអភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ និងក្រុមការងារ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងមានជំងឺចំនួន ២គ្រួសារ នៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ដោយគ្រួសារទី១ ពិកាជើងទាំងប្ដីនិងប្រពន្ធ គ្រួសារទី២ មានបញ្ហាស្មារតី។

ឯកឧត្ដម ហ៊ឺ វីរៈ និងឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាមួយចំនួនជូនគ្រួសារទាំងពីរ និងបានចាត់ឲ្យក្រុមគ្រួពេទ្យបន្តខិតខំព្យាបាលពួកគាត់។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ព្រមទាំងក្រុមការងារ បានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងភូមិផងដែរ។

មតិឆ្លើយតប

Your email address will not be published.