អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវបេតុងដែលបានសាងសង់ និងកំពុងសាងសង់ នៅក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ បន្ទាប់ពីបើកការដ្ឋានជួសជុលផ្លូវមួយខ្សែ ក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀររួចមក នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវបេតុងដែលបានសាងសង់ និងកំពុងសាងសង់ នៅក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង។
ជាគោលដៅរបស់រដ្ឋបាលខេត្ត គឺនឹងធ្វើឲ្យក្រុងកំពង់ឆ្នាំងមានផ្លូវបេតុង និងផ្លូវកៅស៊ូទាំងអស់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ បានកាន់តែងាយស្រួល មានសុខសុវត្ថិភាព និងលើកកម្ពស់សោភ័ណភាព ចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។