លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានជម្រុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យព័ត៌មាន និងសោតទស្សន៍ រួមសាមគ្គីសហការគ្នាឱ្យបានខ្លាំង ដើម្បីសម្រេចបានតាមផែនការដែលថ្នាក់ដឹកនាំ ប្រគល់ជូន
កំពង់ឆ្នាំង៖ លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានធ្វើការកោតសរសើរ និងជម្រុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យព័ត៌មាន និងសោតទស្សន៍ រួមសាមគ្គីសហការគ្នាឱ្យបានខ្លាំងជាងមុនបន្តទៀត ដើម្បីសម្រេចបានតាមផែនការដែលថ្នាក់ដឹកនាំប្រគល់ជូន។ លោកបានធ្វើការកោតសរសើរបែបនេះនាព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោក ឡេង ធារ៉ា ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងអនុប្រធានការិយាល័យ មន្ត្រីជាប់កិច្ចសន្យា។
លោកបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំការិយាល័យត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាពង្រឹងការងារស្របតាមផែនការសកម្មភាពដែលថ្នាក់ដឹកនាំមន្ទីរបានប្រគល់ជូន ត្រូវរិះរកគ្រប់មធ្យោបាយសម្រេចឱ្យបានតាមសូចនករដែលបានដាក់ចេញប្រកបដោយគុណភាព និងទទួលបានជោគជ័យតាមផែនការសកម្មភាពការិយាល័យទទួលខុសត្រូវរបស់ខ្លួន ៕