ពិធីចែកទាយ្យទាន ដល់ចាស់ជរាចំនួន ១២គ្រួសារ និងកុមារា កុមារី ចំនួន ៤០នាក់ នៅក្នុងភូមិត្រពាំរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

38

ស្រុកទឹកផុស៖ រសៀលថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះគ្រូឆន្ទៈរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសហការី បាននិមន្តនាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ចាស់ជរា ចំនួន ១២គ្រួសារ និងកុមារា កុមារី ចំនួន ៤០នាក់ ដែលរស់នៅក្នុង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ ព្រះគ្រូឆន្ទរតនមុនី បានមានសង្ឃដីការ សួរសុខទុកលោកយាយដែរងាយរងគ្រោះ និងក្មេងៗផងដែរ។ សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនរួមមាន៖ អង្ករ មី ត្រីខ ភេសជ្ជៈ ភួយ និងថវិកា ២០ ០០០រៀល សិស្សានុសិស្សចំនួន ៤០នាក់ម្នាក់ៗទទួលបាន សៀវភៅ៣ក្បាល ប៊ិច២ដើម ខ្មៅដៃ ជ័រលុប បន្ទាត់ ក្តាខៀន និងថវិកា ១០០០រៀល៕

មតិឆ្លើយតប

Your email address will not be published.