កិច្ចប្រជុំស្ដីពីការរៀបចំធ្វើ បណ្ណកម្មសិទ្ធិលើដីរដ្ឋ របស់មន្ទីរ-អង្គភាព ជំនាញជុំវិញខេត្តកំពង់ឆ្នាំង

16

កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋ របស់មន្ទីរ-អង្គភាព ជំនាញជុំវិញខេត្តកំពង់ឆ្នាំង ។ ក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ។

ដោយមានការចូលរួម លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត និង លោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជំនាញ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញវត្ថុខេត្ត។

មតិឆ្លើយតប

Your email address will not be published.