អភិបាលស្រុកសាមគ្គីមានជ័យ បាននាំយកកុំព្យូទ័រចំនួន ៣គ្រឿង ដែលជាអំណោយ របស់ អង្គការតុកកែញញឹមកម្ពុជា ជូនសាលាវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉
កំពង់ឆ្នាំង៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមសំណើររបស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ លោក ផ្លាយ សុភាព តំណាងដោយលោក ងន់ សុខលាភ នាយកប្រតិបត្តិអង្គការតុកកែញញឹមកម្ពុជា តាមរយ: លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បាននាំយកកុំព្យូទ័រចំនួន ៣គ្រឿង ដែលជាអំណោយរបស់អង្គការតុកកែញញឹមកម្ពុជា ជូនសាលាវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សអាចអនុវត្តជាក់ស្តែងនូវមុខវិជ្ជាកុំព្យូទ័រ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្រៀនតាមបែបឌីជីថល។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអង្គការតុកកែញញឹមកម្ពុជាដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលស្រុក ឃុំ អាជ្ញាធរភូមិ និងសហគមន៍ ជាពិសេសបង្កើតការងារក្នុងស្រុក បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម អភិវឌ្ឍន៍វិស័យទេសចរណ៍ ការអប់រំ អំណោយជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគសម្រាប់ប្រជាពលរដ្ឋជួបការលំបាក។