ពិធីប្រកាសនិងទទួល គោរម្យ៍ងារ ជាមហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ នៅមហាកុដិ វត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក រាជធានីភ្នំពេញ
នារសៀលថ្ងៃសៅរ៍១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៣ នៅមហាកុដិ វត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក រាជធានីភ្នំពេញ មានពិធីប្រកាសនិងទទួលគោរម្យ៍ងារ ជាមហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា ចំនួន១៨ រូប ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្តនិងអញ្ជើញចូលរួមចូលរួមពីព្រះសិរីសម្មឥវង្ស ទេព ផាន ព្រះរាជាគណៈ ថ្នាក់ត្រី សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត ព្រះមេត្តិសត្ថា វង្ស កុសល ព្រះអនុគណស្រុករលាប្អៀរ ព្រះអង្គ ឆន ឆុង ព្រះអនុគណស្តីទី ក្រុងកំពង់ឆ្នាំង ព្រះសិរីមង្គលុមុនី ម៉ុច សៅលី ព្រះមង្គលានុរ័ក្ខ អំ សៃ និង ព្រះគ្រូ សេង ដា ព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីសង្ឃស្រុកនិមន្តចូលរួមផងដែរ។
យោងប្រកាសនីយប័ត្រ គណៈសង្ឃពុទ្ធសាសនា សម្តេចគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់សម្រេចផ្តល់គោរម្យ៍ងារ ជាមហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា ចំនួន១៨ រូប ដូចខាងក្រោមៈ
១. ឯកឧត្ដម កែវ ពៅ អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
២.លោកជំទាវ ស្រី ណារី អោយឡើងងារ ជា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏
៣.លោក អ៊ុក រស់ អោយឡើងងារ ជា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏
៤.លោក គឹម ស្រី អោយឡើងជា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍
៥.លោក ឡូវ ម៉ាលី អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
៦.លោក សុខ ចំរើន អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
៧.លោក អ៊ុង សាមឿន អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
៨.ឧបាសក សៅ វឹង អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
៩.ឧបាសក កាន ស្រេង អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
១០.ឧបាសិកា ញ៉ែម ណារិន អោយឡើងងារ ជា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏
១១.ឧបាសក សៅ សុវន្ត អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
១២.ឧបាសិកា កាន សុជាតា អោយឡើងងារ ជា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏
១៣.ឧបាសក ពេជ ឈួន អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
១៤.ឧបាសិកា ឈួន ឈី អោយឡើងងារ ជា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏
១៥.ឧបាសិកា ព្រំ វន អោយឡើងងារ ជា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏
១៦.ឧបាសិកា គាំ រឿន អោយឡើងងារ ជា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏
១៧.ឧបាសិកា អ៊ុល សុខា អោយឡើងងារ ជា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏
១៨.ឧបាសក មុំ ធល អោយឡើងងារ ជា មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏
សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលថាៈការផ្តល់គោរម្យ៍ងារ ជាមហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ដើម្បីបន្តចូលរួមលេីកទឹកចិត្ត ដល់ពុទ្ធបរិស័ទ្ធ និងការពារព្រះពុទ្ធសាសនាអោយនៅគង់វង្ស និង រីកចម្រើនទទួលបានសមិទ្ធផលថ្មីៗថែមទៀតសម្រាប់ប្រជាពុទ្ធបរិស័ទជំនាន់ក្រោយបន្តគោរពបូជា៕