ពិធីបុណ្យផ្កាប្រាក់ មហាសាមគ្គីកសាង សាលាអនុគណ ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង

19

ស្រុកកំពង់ត្រឡាច៖ ថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាលាអនុគណស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង ព្រះវិសាលសត្ថា កង យ៉ុន ឧត្តម ទីប្រឹក្សា ផ្ទាល់គណសង្ឃនាយក និងជាព្រះអនុគណស្រុកកំពង់ត្រឡាច ព្រមទាំង ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការទាំង៣០វត្ត និងឯកឧត្តម បណ្ឌិត ហ៉ឺ វីរៈ អនុប្រធា នក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងលោកជំទាវ យី សុភា ព្រមទាំង អភិបាលនៃគណអភិបាលស្រុក កំពង់ ត្រឡាច ប្រធានក្រុុមប្រឹក្សាស្រុក និងមន្ត្រីក្រោមឱវាទ មហាឧបាសក មហាឧបាសិកា សាលាលេខ៥ ពុទ្ធបរិស័ទទាំងជិត ឆ្ងាយ បានរួមគ្នាប្រារព្ធធ្វេីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដេីម្បីប្រមូលបច្ច័យកសាងសាលាអនុគណ ស្ថិតនៅក្នងវត្តសិរីគង្គា ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង ។ ហេីយការកសាងសាលាអនុគណស្រុកកំពង់ត្រឡាចនេះ កសាងឡេីងដេីម្បីសម្រួលការងារមួយផ្នែកធំលេីផ្នែករដ្ឋបាលព្រះសង្ឃ ថ្នាក់ស្រុកទាំងមូល ជាទីតាំងសម្រាប់ព្រះមន្ត្រីសង្ឃស្រុក ធ្វេីការ ប្រជុំ ដោះស្រាយអធិករណ៍នានា បម្រេីផលប្រយោជន៍ដល់ព្រះពុទ្ធសាសនាក្នុងស្រុកទាំងមូល ។

នៅក្នុងឱកាសនោះ ព្រះវិសាលសត្ថា បានមានសង្ឃដីការថ្លែងអំណរអរព្រះគុណ ដល់ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះសង្ឃ គ្រប់វត្ត និងឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំង អភិបាលគណនៃអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រី ក្រោមឱវាទក្នុងស្រុកកំពង់ត្រឡាច មហាឧបាសក មហាឧបាសិកា សាលាលេខ៥ ពុទ្ធបរិស័ទទីជិត ឆ្ងាយ ដែលបាននិមន្ត និងអញ្ជេីញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីយ៉ាងច្រេីនកុះករ ហេីយបានទុកដាក់បច្ច័យសម្រាប់កសាងសាលាអនុគណស្រុកកំពង់ត្រឡាចបន្ត សូមប្រគេនពរ និងជូនពរ ព្រះសង្ឃគ្រប់ៗអង្គ ពុទ្ធ បរិស័ទ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ។

មតិឆ្លើយតប

Your email address will not be published.