ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូខេត្តចូលរួមពិធី បុណ្យសព ឧបាសិកា ចាន់ សុមដ្ឋា ត្រូវជាដន្លង ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ពារិទ្ធិអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តចូលរួមពិធី បុណ្យសព ឧបាសិកា ចាន់ សុមដ្ឋា ត្រូវជាដន្លង ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយមានការអញ្ជើញចូលរួម ពីលោកលោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ ផងដែល។
នៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី និងប្រតិភូ សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម នៃ ចារី ព្រមទាំងក្រុមគ្រួសារសព ឧបាសិកា ចាន់សុមដ្ឋា និងសូម ឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឧបាសិកា ចាន់សុមដ្ឋា បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។