ពិធីជួប សំណេះសំណាល ជាស្រ្តីក្នុងអង្គភាព ចូលរួម អបអរសាទរ ខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ៨មិនា ខួប អនុស្សាវរីយ៍ លើកទី ១១២

80

កំពង់ឆ្នាំងៈ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣បានជួបសំណេះសំណាលមន្រ្តីរាជការជានារីក្នុងមន្ទីរព័ត៌មាន ដើម្បីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១២ ទិវានារីអន្តរជាតិ ៨មិនា ។

ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍ថា ស្រ្តីនៅក្នុងវិស័យព័ត៌មានគឺពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន ដែលជាដៃគូដ៏ប៉ិនប្រសព្វក្នុងការជម្រុញអភិវឌ្ឍន៍អោយវិស័យព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយ បានកាន់តែប្រសិទ្ធភាពទ្វេរឡើង។ ស្រ្តីពិតជាមានតម្លៃ ក្នុងកិច្ចអភិវឌ្ឍន៍ គ្រប់វិស័យ និងគ្រប់កាលៈទេសៈដោយស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ ដែលបានចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថាៈ ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាបន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ឯកឧត្តមបានផ្តាំផ្ញើដល់ស្រ្តីដែលបម្រើការលើវិស័យព័ត៌មាន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារសង្គមជាតិ និងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកផ្តល់ព័ត៌មានពិតប្រាកដ ដល់សាធារណជន អោយបានយល់ដឹងកាន់តែច្បាស់ រាល់ អវិជ្ជមាន គឺត្រូវលុបបំបាត់ទាំងស្រុងរាល់ព័តមានក្លែងក្លាយនៅក្នុងសង្គម ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ឈឿម បានចែកការដូរអនុស្សាវរីយ និង ថវិកាមួយចំនួនដល់ស្រ្តីផងដែរ ។

មតិឆ្លើយតប

Your email address will not be published.