ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន

76

ស្រុកសាមគ្គីមានជ័យ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នង ធ្វើពីដែកនិងស្មាតបត ប្រក់សង្ក័សី ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ និងតសំយ៉ាប៣ម៉ែត្រ រួមនឹងបន្ទប់ទឹក១ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់អតីតយុទ្ធជន ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ពិធីមានការអញ្ជើញចូលរួមពីលោកឧកញ៉ា វិញ ហួរ ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ ថ្នាក់ដឹកនាំក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនោះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនដែលទើបបានទទួលផ្ទះថ្មី ត្រូវបន្តខិតខំប្រឹងប្រែងលើកកម្ពស់ជីវភាព ចេះសាមគ្គី និងជួយគ្នាពេលមានធុរៈ។

ក្នុងទឹកមុខប្រកបដោយក្តីសប្បាយរីករាយ អតីតយុទ្ធជនទាំងអស់ដែលទើបទទួលបានផ្ទះថ្មី តាមរយៈឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត លើសពីនេះ បានផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់។

នៅក្នុងឱកាសនោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ លោកឧកញ៉ា វិញ ហួរ បានឧបត្ថម្ភជូនបងប្អូនដែលទទួលបានផ្ទះទាំង១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០០គីឡូក្រាម ថវិកា ២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជាច្រើនមុខ។

មតិឆ្លើយតប

Your email address will not be published.