រដ្ឋបាលស្រុកបរិបូណ៌ សហការជាមួយ សសយក ស្រុក រៀបចំកម្មវិធីសង្ក្រាន អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣
កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកបរិបូណ៌ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបរិបូណ៌ រៀបចំកម្មវិធី សង្ក្រាន្ត បរិបូណ៌ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ នៅរសៀលថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២ ចាប់ពីម៉ោង២៖០០នាទីរសៀលតទៅ នៅក្នុងបរិវេណវត្តពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ពិធីខាងកលើនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ ឯកឧត្តម សាន់ យូ អនុប្រធានសសយក ខេត្តកំពង់ឆ្នាំង និងជាអភិបាលរង ខេត្តកំពង់ឆ្នាំង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហេង ពិទូ ប្រធាន សសយកខេត្តកំពង់ឆ្នាំង លោក ចេង ចាន់ដូណា ប្រធាន សសយក ស្រុក និងជាអភិបាលនៃគណងភិបាលស្រុកបរិបូណ៌ សមាជិក សមាជិការ សសយកស្រុក ស្រុក លោក លោកស្រី មន្ត្រីរាជការក្នុងស្រុកបរិបូណ៌ កម្លាំងទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម អម សុភា បានថ្លែងថា ក្រោមការគ្រប់គ្រងប្រកប ដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានសន្តិភាពពេញបរិបូណ៍ និងមានការរីកចម្រើនគ្រប់វិស័យ ។ ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅប្រកបដោយសេចក្តីសុខសប្បាយ មានឱកាសប្រារព្ធរៀបចំកម្មវិធីតាមបែបបទ ពិធីបុណ្យ ពិធីសាសនាផ្សេងៗ សាសនាជាតិ ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ តួយ៉ាងដូចជាកម្មវិធីសង្ក្រានបរិបូណ៌ នៅថ្ងៃនេះ ។
ឯកឧត្តម សាន់ យូ បានថ្លែងថាការរៀបចំព្រឹត្តិការសង្ក្រានបរិបូណ៌នេះឡើង ជាការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើន។ ឯកឧត្តម ក៍បានសម្តែងនូវការកោតសរសើរចំបោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សសយកស្រុក ដែលបានខិតខំប្រឹងប្រែងទាំងកម្លាងកាយចិត្តរៀបចំនូវកម្មវិធីសង្ក្រាន្តបរិបូណ៌នេះឡើង ដោយមានល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាព និងពិសេសមានកម្មវិធីជាច្រើនទៀត។ក្នុងនោះ មានកម្មវិធីកម្សាន្តសប្បាយផ្សេងៗដូចជា កម្មវិធីល្បែងប្រជា ប្រិយ កម្មវិធីតំបន់ត្រជាក់ចិត្ត កម្មវិធីដាក់តាំងបង្ហាញសមិទ្ធ ផល ភូមិខ្មែរ និងកន្លែងថតរូប កម្មវិធីប្រគុំ និងបាញ់ទឹក មាន ការតាំងពិព័រណ៍លក់ផលិតផល អាហារជាតិ ផងដែរ។
លោក ចេង ចាន់ដូណា បានថ្លឬងថាការរៀបចំកម្មវិធីសង្ក្រានបរិបូណ៌នៅថ្ងៃនេះ ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារ ណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើង ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។ ទន្ទឹមនេះ គឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង អត្តសញ្ញាណជាតិខ្មែរ និងស្រឡាញ់សន្តិភាព ។