ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធី សង្ក្រាន្ដឆ្នាំថ្មី នៅវិទ្យាល័យហ៊ុន សែន រលាប្អៀរ

56

កំពង់ឆ្នាំង: រសៀលថ្ងៃទី៥  ខែមេសា  ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក  រ៉ាប៊ុន  រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលរដ្ឋានខេត្តកំពង់ឆ្នាំង  អញ្ជេីញជាអធិបតី ចូលរួមអបអរសាទរសង្ក្រាន្ដឆ្នាំថ្មី នៅវិទ្យាល័យហ៊ុន  សែន  រលាប្អៀរ  ដែលស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ អមដំណើរដោយឯកឧត្តម លោកជំទាវ ជាក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តមយឹម សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងអស់លោក លោកស្រី មន្ត្រីរាជការអង្គភាពជុំវិញស្រុក និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកម្សាន្ត យ៉ាងច្រើនកុះករ។

 

ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យហ៊ុន សែន រលាបៀរ បានរៀបចំដោយលោកសេង វិចិត្រ អភិបាលនៃគណៈអភិបាល ស្រុករលាប្អៀរ ព្រមទាំងលោកនាយកសាលា និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុន សែន រលាប្អៀរផងដែរ។

មតិឆ្លើយតប

Your email address will not be published.