រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសួនបាញ់ទឹកតាមចង្វាក់ភ្លេង និងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ គរុសិស្ស ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

39

នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ជាអភិបាលនៃគណៈអភិបាលខេត្ត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសួនបាញ់ទឹកតាមចង្វាក់ភ្លេង និងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ គរុសិស្ស ពិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

ឯកឧត្តមអភិបាលខេត្ត បានថ្លែងជូនគណៈអធិបតីថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងសមាជិក សមាជិកានៃអង្គពិធីទាំងមូល ខ្ញុំសូមសម្តែងនូវការ គោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ និងសូមគោរពប្រសិទ្ធពរបវរមហា ប្រសើរជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ ឯកឧត្តម លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៍ សេចក្តីសុខចម្រើន សិរីសួស្តី សុភមង្គលគ្រប់ប្រការ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជានិច្ចនិរន្តរ៍តរៀងទៅ។

 

 

អភិបាលខេត្តបានថ្លែង  អំពីការងារអភិវឌ្ឍន៍ សេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋ ការសាងសង់សួនបាញ់ទឹកតាមចង្វាក់ភ្លេង ក្នុងគោលបំណងអភិវឌ្ឍន៍ខេត្តសំខាន់គឺធ្វើឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ច ឱ្យសម្រេចបានកំណើនខ្ពស់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្ត ស្របតាមគោលនយោបាយកាត់បន្ថយ ភាពក្រីក្ររបស់រាជរដ្ឋាភិបាលឱ្យបានយ៉ាងតិច ១%ក្នុងមួយឆ្នាំ និងចូលរួមសម្រេចឱ្យបានគោលដៅជាយុទ្ធសាស្ត របស់រាជរដ្ឋាភិបាលជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយខេត្តបាននឹងជំរុញកិច្ចអភិវឌ្ឍន៍ ដូចខាងក្រោម៖ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

ការងារគ្រប់គ្រងដែនដីរបស់រដ្ឋបាលគ្រប់ថ្នាក់ ផ្តោតទៅលើការអនុវត្តច្បាប់ ការថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងបានជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការដំណើរការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក និង បានអនុវត្តមុខងារដែលបានផ្ទេរពីថ្នាក់ជាតិ។ បានពង្រឹងវិធានការគ្រប់គ្រងគ្រោះមហន្តរាយ និងដោះស្រាយបញ្ហា បានទាន់ពេលវេលាជូនប្រជាជនរងគ្រោះ និងងាយរងគ្រោះ ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ការចុះបញ្ជីដីរដ្ឋ ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រកបដោយភាពជឿទុកចិត្តពីប្រជាពលរដ្ឋ។

ការអភិវឌ្ឈន៍គោលដៅទេសចរណ៍សំខាន់ៗ ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ។ អភិវឌ្ឍន៍សេវាទេសចរណ៍ឱ្យបានល្អប្រសើរ បង្កើនផលិតផលទេសចរណ៍ ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត ទីក្រុងបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញវិស័យ ទេសចរណ៍ជាមាសបៃតង ផ្ដល់ឱកាសឱ្យខេត្តរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍។

 

ថ្ងៃនេះរដ្ឋបាលខេត្តបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សួនបាញ់ទឹកតាមចង្វាក់ភ្លេង ជាសមិទ្ធផល អភិវឌ្ឈន៍ថ្មីមួយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយខ្ញុំបាទសូមគោរពរាយការណ៍អំពីដំណើរការសាងសង់សួនបាញ់ទឹក តាមចង្វាក់ភ្លេង ដូចខាងក្រោមៈ

សួនបាញ់ទឹកតាមចង្វាក់ភ្លេងនេះមានទំហំ ៣៨ ម៉ែត្រការ៉េ រៀបថ្មម៉ាប ៥ ១៣០ម៉ែត្រការ៉េ មានឃឿនជុំវិញ អាងបាញ់ទឹក មានភ្លើងខាងក្នុង ខាងក្រៅអាង មានប្រព័ន្ធបញ្ញាញាក់តាមចង្វាក់ភ្លេង ចាក់បេតុងចំណតរថយន្ត និង ដំឡើងបង្គោលភ្លើងហ្វាធំកំពស់ ២២ម៉ែត្រ ចំនួន០៣ដើម។ សួនបាញ់ទឹកនេះទទួលការសាងសង់ដោយ អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ខែ គិតចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានវិភាជន៍មកឱ្យរដ្ឋបាលខេត្តធ្វើការសាងសង់។ សមិទ្ធផលសួនបាញ់ទឹកតាម ចង្វាក់ភ្លេង ដ៏ថ្លៃថ្លាដែលកំពុងដាក់សម្ពោធនាឱកាសនេះ ស្របពេលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នឹងរៀបចំពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយរដ្ឋបាលខេត្តក៏បានរៀបចំឱ្យមានពីជី និងល្បែងកំសាន្តប្រពៃណី នៅតាមមូលដ្ឋានរបស់ ខ្លួន ព្រះរាជាណាចក្រវប្បធម៌ជាតិ បានអភិរក្ស និងអភិវឌ្ឈន៍វប្បធម៌ជាតិ ការថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ។

 

មតិឆ្លើយតប

Your email address will not be published.