ឯកឧត្តមបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារ រាជរដ្ឋា ភិបាល ចុះមូលដ្ឋានស្រុកកំពង់លែង អញ្ជើញជាអធិបតីភាពកាត់ខ្សែបូរ សម្ភោធឧបដ្ឋានសាលា និង សមិទ្ធ ផលនានា ក្នុងវត្តសុវណ្ណនិមិត្ត ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង

127

កំពង់ឆ្នាំង: ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពអាកាស ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី កាត់ខ្សែបូរ សម្ភោធឧបដ្ឋានសាលា និង សមិទ្ធផលនានា ក្នុងវត្តសុវណ្ណនិមិត្ត ស្ថិតក្នុងភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ពិធីនេះផងដែរ ក៏មានវត្តមានឯកឧត្តមឡុច វណ្ណារ៉ា សមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តមយិន សាវ៉េន អភិបាលរងខេត្ត ជាតំណាងឯកឧត្តមស៊ិន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ប្រធានមន្ទីរជុំវិញខេត្ត រួមនឹងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីប្រតិភូអមដំណើរជាច្រើនរូប ដោយមានចូលរួមពីថ្នាក់ដឹកនាំស្រុក លោកអាចារ្យ គណៈ កម្មការវត្ត លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងពុទ្ធ បរិស័ទញាតិមិត្ត ជិតឆ្ងាយផងដែរ។

ពិធីនេះផងដែរឯកឧត្តមបណ្ឌិត សឹង សំណាង បានចូលបច្ច័យសម្រាប់ទិញក្បឿងព្រះវិហារចំនួន ៨ លានរៀល/ឧបត្ថម្ភក្នុងកម្មវិធីរៀបចំវេទិកា ២ លានរៀល/ឧបត្ថម្ភសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ ១ម៉ឺនរៀល/ឧបត្ថម្ភលោកយាយ លោកតាពូមីង ប្រជាពលរដ្ឋ ៤៣៨ នាក់ សារ៉ុងល្អ ម្នាក់១ /ឧបត្ថម្ភនគរបាល ១៧នាក់ និងប៉េអឹម ៤នាក់ ម្នាក់ ២ម៉ឺនរៀល/និងប្រជាការពារ ២០នាក់ មួយនាក់ ១ម៉ឺន។

ក្នុងអង្គពិធីនោះដែរលោកយ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង បានឡើងអាននៅរបាយការណ៍នៅសមទ្ធិផលនៃការសម្ពោធនិងសមិទ្ធផលនានានៅក្នុងវត្តព្រមទាំងលើកឡើងនៅការលំបាកប្រជាពលរដ្ឋជួ និងបញ្ហាផ្សេងៗនៅក្នុងស្រុកកំពង់លែងព្រមទាំង ការីកចម្រើនរាល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកទាំងមូលផងណា។

នាឱកាសដល់ឧត្តុង្គឧត្តមនោះឯកឧត្តមបណ្ឌិតសឹង សំណាងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ លែង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជា ឯកឧត្តមក៏បានលើកឡើងទៀតថា រាល់ថ្ងៃប្រទេសកម្ពុជាយើងមានសុខសន្តិភាពបរិបូណ៌ពេញលេញ មិនមានការរើសអើងទៅលើពូជសាសន៍សាសនា ហើយប្រទេសកម្ពុជាយើងគឺសុខសន្តិភាព ដែលខុសពីប្រទេសដទៃកំពុងតែជួបការលំបាកនៃសង្គ្រាម តែដោយឡែកប្រទេសកម្ពុជាយើងគឺមានតែភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាពដ៏ពិត ប្រាក ដមែន ដូច្នេះយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ ត្រូវតែគាំទ្រនិងការពារសន្តិភាពមួយនេះឱ្យបានគង់វង្សយូរអង្វែងជារឿងរហូតដរាបតទៅ ហ្នឹងនៅពេលខាងមុខនេះយើងនឹងមានព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧ ខាង មុខនេះ សូមបងប្អូន ពុកម៉ែ មា មី ទាំងអស់ចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយយើងស្រឡាញ់គាំទ្រគណបក្សដែលយើងស្រឡាញ់ដែលមានសន្តិភាពដូចសព្វថ្ងៃនេះឲ្យបានគ្រប់ៗគ្នា មានតែ គណបក្ស ប្រជាជនកម្ពុជាមួយទេដែលនាំមកនូវសន្តិភាព និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជាពុកម៉ែ បងប្អូន មា មីបានឃើញហើយថាប្រទេសកម្ពុជាយើងតាំងពីបាតដៃទទេរហូតមកមានសព្វបែបយ៉ាង ដូចដែលយើងបានឃើញ និងភ្នែកដូចសព្វថ្ងៃ។

ជាទីបញ្ចប់ឯកឧត្តមគណៈអធិបតី ព្រមទាំងឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការអង្គភាពនិង ប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញនិងនិមន្តព្រះសង្ឃរាប់បាត្រ តាមបែបប្រពៃណីព្រះពុទ្ធសាសនានៃយើងផងដែរ។

យ៉ើ រ៉សាលី ចាងហ្វាងការផ្សាយ គេហទំព័រកំពង់ឆ្នាំងប៉ុស្តិ៍ ទាន់ហេតុការណ៍

 

មតិឆ្លើយតប

Your email address will not be published.