ក្បួនដង្ហែព្រះអគ្គីជ័យកីឡាស៊ីហ្គេម២០២៣ បានមកដល់ខេត្តកំពង់ឆ្នាំងហើយ មានប្រជាពលរដ្ឋ មន្ត្រីរាជការ ជាង២០ ម៉ឺននាក់ បានចូលរួមអបអរសាទរ

174

កំពង់ឆ្នាំង: គណ:ប្រតិភូដង្ហែព្រះអគ្គីគីជ័យកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ីប៉ារ៉ាហ្គេមលើកទី១២ បានមកដល់ខេត្តកំពង់ឆ្នាំង ចំណុចព្រះគោព្រះកែវ ស្តិតក្នុងភូមិជន្លត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប់ព្រុំប្រទល់ខេត្តកំពង់ស្ពឺនៅវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងចូលរួមអបអរសាទរទទួលនិងចូលរួមដង្ហែដង្ហែជាង២០ ម៉ឺននាក់។

នៅក្នុងការទទួលគណៈរដ្ឋប្រតិភូថ្នាក់ជាតិដង្ហែព្រះអគ្គីកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ឆ្នាំ២០២៣យើងសង្កេតឃើញវត្តមាន ឯកឧត្តមឡុងឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ជំទាវកែច័ន្ទមុន្នី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងកងកម្លាំងទាំង៣ សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋនៅឈតាមបណ្តោយផ្លូវជាតិ៥រងចាំក្រវីទង់ជាតិទង់សាសនា អបអសារទព្រះអគ្គីជ័យកីឡាដែលមានចំងាយផ្លូវប្រវែង៥១គីឡូម៉ែត្រពីព្រុំប្រទល់ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ មកកាន់ទីក្រុងកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា រយះពេល១ថ្ងៃនេះសង្កេត ឃើញប្រជាពលរដ្ឋយើងបានអញ្ជើញចូលរួមបង្ហាញអោយឃើញពីទឹកចិត្តក្លៀវក្លាអស់ពីបេះដូងដើម្បីចូមរួមស្វាគមន៍ការដ ង្ហែក្បួនព្រះអគ្គីជ័យកីឡាសបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋគាំទ្រនូវសន្តិ ភាព ។

កម្ពុជាយើងបានទទួលនូវសុខសន្តិភាពមកដល់ពេលនេះដោយសារគោលនយោបាយឈ្នះៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន ដោយសាតែគោលនយោបាយឈ្នះៗ ទើបមានសន្តិភាពទើបមានព្រឹត្តិការណ៍កីឡាអន្តរជាតិកើត ឡើងដូចថ្ងៃនេះ ទើបយើងដាក់ចេ ញនៅកីឡាក្នុងសន្តិភាព ក្នុងឱកាសនេះបងប្អូនប្រជាពលរដ្ឋសូមស្វា គមន៍នៅភាសាកីឡារស់នៅក្នុងស ន្តិភាព ។

សូមបញ្ជាក់ផងដែរថានៅល្ងាចថ្ងៃ ២៩នេះក្បួនព្រះអគ្គីជ័យកីឡាត្រូវបានដង្ហែទៅតម្កល់នៅវត្តអារញ្ញកា រាម ដើម្បីរៀបចំតាមបែបសាសនាហើយនៅព្រឹកស្អែកនិងបន្តទៅកាន់ខេត្តពោធិ៍សាត់ ។

ចំពោះការដង្ហែព្រ អគ្គីជ័យកីឡាឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ថ្ងៃនេះនិងថ្ងៃស្អែកមានព្រះសង្ឃប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូចូលរួមសរុបប្រមាណជា២០ម៉ឺននាក់ ៕ យ៉ើ រ៉សាលី ចាងហ្វាងការផ្សាយគេហទំព័រ កំពង់ឆ្នាំងប៉ុស្តិ៍ ទាន់ហេតុការណ៍.

 

មតិឆ្លើយតប

Your email address will not be published.