ពិធីប្រារព្ធ ទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោក លើកទី៣០ ក្នុងខេត្តកំពង់ឆ្នាំង

81

 

កំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ មានការប្រារព្ធទិវាសេរី ភាពអ្នកសារព័ត៌មានពិភពលោកលើកទី៣០ របស់ក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំង នៅអាហា រដ្ឋានចំការលាប ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ពិធីខាងលើនេះប្រព្រឹត្តឡើងក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ លោក ជំទាវកែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង តំណា ងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិ បាលខេត្តកំពង់ឆ្នាំង និងលោកជំទាវមែន ផល្លី អ្នកតំណាងរា ស្ត្រមណ្ឌល ខេត្តកំពតពោធិ៍សាត់ និងឯកឧត្តមសាន់ យូអភិបាលរងខេត្ត ព្រមទាំងអស់លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកសារព័ត៌ មាន ចូលរួមជាង៥០ នាក់ មកពីអង្គភាពជាង២៩អង្គភាព។

ក្នុងឱកាសនោះផងដែរលោកជំទាវអ្នកតំណាងរាស្ត្របាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងចំពោះង្នកសារព័ត៌មានទាំងអស់ និងបានពាំនាំនូវពាក្យពេចន៍ដ៍មានអត្ថន័យខ្លឹមសារពី ឯកឧត្តមអភិបាលខេត្ត ដោយសូមថ្លែងអំណរគុណយ៉ាងជាជ្រៅដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ដែលកន្លងមកបាន ខិតខំចុះយកព័ត៌មានទូទៅរបស់រដ្ឋបាលខេត្ត អំពីការរីកចម្រើនលើគ្រប់វិស័យអំពីគ្រោះអគ្គីភ័យគ្រោះធម្មជាតិនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ជាពិសេសការយក ព័ត៌មានហ្នឹងផ្សព្វផ្សាយព័ត៌មានក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនិងក្នុងពិធីហែព្រះអគ្គីជ័យកីឡាស៊ីហ្គេមអន្តរជាតិលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចា ស់ផ្ទះ ឱ្យប្រជាពលរដ្ឋបានយល់ដឹងនិងទទួលស្គាល់ទូទាំងប្រទេសនៅការរីកចម្រើនរបស់ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក៏បានផ្ដាំផ្ញើនិងសំណូមពរផងដែរដល់អ្នកសារព័ត៌មានគ្រប់អង្គភាពសូមពង្រឹងសាមគ្គី ភាពផ្ទៃក្នុងនិងពង្រឹងការសហការយកព័ត៌មានពីស្ថាប័នពាក់ព័ន្ធនានានៅក្នុងខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំ ដាប់ថ្នាក់ ដើម្បីជួយដោះស្រាយសំណូមពរការលំបាកនឹងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋនិងដើម្បីលើកស្ទួយជីវភាពគាត់ឲ្យបានសម្បូរសប្បាយរុងរឿង នៅក្រោម ម្លប់សន្តិភាព។

នៅក្នុងពិធីនេះដែរឯកឧត្តមអភិបា លខេត្តបានឧបត្ថម្ភថវិកាដល់ក្រុមអ្នក សារព័ត៌មានខេត្តកំពង់ឆ្នាំងចំនួន២០០០ដុល្លារ សម្រាប់ធ្វើពិធីជប់លៀងពិសាអាហារសាមគ្គីហ្នឹងចែកអំណោយ ជូនក្រុមគ្រួសារអ្នក កាសែតក្រីក្រចំនួន ៤ គ្រួសារផងដែរ ដែលក្នុងមួយគ្រួសារៗទទួលបានថវិកា ២០ ម៉ឺនរៀលអង្ករ២៥ គីឡូ ទឹកត្រី ទឹកស្អីវ ប៊ីចេង ត្រីខ ប្រេងឆា និង មី១កេះផងដែរ៕

យ៉ើ រ៉សាលី ចាងហ្វាងការផ្សាយគេហទំព័រ កំពង់ឆ្នាំងប៉ុស្តិ៍ ទាន់ហេតុការណ៍

 

 

មតិឆ្លើយតប

Your email address will not be published.