ឯកឧត្តមានសាន់ យូ អភិបាលរងខេត្ត នាំយកថវិកា របស់ឯកឧត្តមអភិបាលខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ៧គ្រួសារនៅឃុំដារ ដែលត្រូវបានសាច់ញាតិមរណភាពដោយជំងឺ
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមសាន់ យូ ជាអនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះស្រុកកំពង់លែង និងលោកសំ ចាន់ថន ប្រធានគណបក្សស្រុកកំពង់លែង បាននាំយកថវិការឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ផ្តល់ជូនក្រុមគ្រួសារសពប្រជាពលរដ្ឋ ចំនួន ០៧គ្រួសារ ដែលបានមរណភាពដោយសារជំងឺ ក្នុងភូមិដាលស្រុកកំពង់លែង ក្នុងមួយគ្រួសារទទួលបានថវិការចំនួន ២០ ម៉ឺនរៀល សរុបថវិការ ១ ៤០០ ០០០០ រៀល និងបានឧបត្ថម ជូន លោកយាយ លោកតា ចំនួន១៣នាក់ ក្នុង១នាក់បានថវិការចំនួន ២០០០០០រៀល និងកងកម្លាំង ៣នាក់ ក្នុង១នាក់៤០០០០០រៀល សរុបថវិការ=១ ៧៨០ ០០០ រៀល។