ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ទទួលបានអំណោយមនុស្សធម៌ពីអង្គការ FIDR ចំនួន៦៨ គ្រួសារ ក្នុងឃុំផ្លូវទូក
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ លោកយ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង និងមានការអញ្ជើញចូលរួមពីលោកជំទាវគ្រី សារ៉ន ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាក្រុមប្រឹក្សាភិបាល សមាគមថ្នាលយុវជនកម្ពុជា សថយក និងលោក លោកស្រី អភិបាលរកស្រុក ព្រមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុក បានអញ្ជើញចូលរួមជាមួយនឹងអង្គការ FIDR នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៦៨ ខ្នងផ្ទះ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងនោះដែរចំនួនអំណោយរបស់អង្គការ FIDR ចូលរួមមនុស្សធម៌ជូនប្រជាពលរដ្ឋរួមមាន
១- ស័ង្កសីចំនួន២៨៦សន្លឹក
២- ឈើរត៣ម×១២មចំនួន៥០ដើម
៣ឈើបង្កត់រ៉ៃស័ង្កសីចំួន៦០ដើម៤ម×៤ម
៤- សសរចំនួន៥០ដើម
៥- អង្ករចំនួន ១.៧០០
៦- មីជាតិចំនួន៦៨កេស
សរុបជាថវិកាចំនួន១៥.៤៦៨.០០០ រៀល គិតជាគ្រួសារគឺបែងចែកនៃចំនួនអំណោយមនុស្សធម៌របស់អង្គការទាំងអស់នេះបែងចែកស្មើៗគ្នាក្នុងមួយគ្រួសារៗដែលរងគ្រោះ។
គួរបញ្ជាក់ផងដែរថាហេតុការណ៍គ្រោះធម្មជាតិរលំផ្ទះសម្បែងប្រជាពលរដ្ឋនេះកើតឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣កន្លងមក។ យ៉ើ រ៉សាលី