ធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់លែង
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២១ ខែ០៥ ឆ្នាំ២០២៣ ឯកឧត្តម សាន់ យូ អនុប្រធាន (សសយក) ខេត្ត និងជាតំណាង ឯកឧត្តម ហេង ពិទូ ប្រធាន (សសយក ) ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុង ពិធីជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណ:កម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញមកពីថ្នាក់ស្រុក និងឃុំទាំង៩ ។
នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញ ចូលរួមពីលោក ហូ ប៊ុនថន ប្រធានក្រុមការងារ ស.ស.យ.ក ស្រុកកំពង់លែង ប្រធាន អនុប្រធាន(សសយក )ឃុំទាំង៩ និងសមាជិកសមាជិកា ។
ប្រធានក្រុមការងារ (សសយក) ស្រុកកំពង់លែង បានរាយការណ៍ជូនអង្គប្រជុំ បច្ចុប្បន្ន (សសយក) ស្រុកមានចំនួន ២៧នាក់ និងសសយកឃុំ ចំនួន ២២០ នាក់ បានចូលរួមការងារសង្គម និងការងារអប់រំផ្សព្វផ្សាយ ស.ស.យ.ក ឃុំ និងស្រុកបានដើរតួនាទីសំខាន់ និងសហការ ជាមួយអាជ្ញាមូលដ្ឋានចុះធ្វើជំរឿនស្ថិតិ និងបញ្ចូលទិន្នន័យសមាជិកបក្ស ការគូសផែនទីខ្នងផ្ទះ តាមភូមិទាំង ៤៤ ក្នុងស្រុកកំពង់លែង /អប់រំផ្សព្វផ្សាយពីកម្មវិធីអនាម័យទឹកស្អាត ចំនួន៣៧ លើក /និងបានជួយសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋតាមបណ្តាឃុំបានសរុបចំនួន៥០ បង្គន់ /ចូលរួមក្នុងកម្មវិធីមិទ្ទិញខួបអនុស្សាវរីយ៍ទិវាជ័យជំនះ ៧ មករា /កម្មវិធីជិះកង់ជាមួយយុវជន ក្រសួងអភិវឌ្ឍន៍ជនបទ/រៀបចំកម្មវិធីសង្ក្រាន្តនៅស្រុកកំពង់លែង។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម សាន់ យូ អនុប្រធាន សសយក ខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន (សសយក) ជូនដល់សមាជិក សមាជិកា ថ្លែងអំណរគុណចំពោះក្រុមការងារ គ្រប់គ្រងដឹកនាំ ស្រុក ឃុំ ដែលបានចូលរួមលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដែលមាន៧៦ការិយាល័យក្នុងស្រុកកំពង់លែង។ ជាពិសេសចូលរួមសង្កេតការណ៍ ក្នុងការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និង ការបោះឆ្នោតតាមច្បាប់កំណត់អោយ បានផុលផុសបន្ថែមទៀត៕
ក្នុងការជួបសំណេះសំណាលនេះផងដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ឧបត្ថម ជូន (សសយក) ស្រុក អង្ករ ១៥០គីឡូក្រាម /ត្រីខ ២០យួរ /ទឹកស៉ីវអ៉ីវ ២កេស និងឃុំទាំង៩ អង្ករ៥០គីឡូក្រាម ត្រីខ ៥យួរ ក្នុង១ឃុំ ។
ឯកឧត្តម សាន់ យូ ឧបត្ថម ដល់ ក្រុមកាងារ (សសយក) ស្រុក ក្នុង១ខែ ២០០ ០០០ រៀល/ ឧបត្ថម ដល់សមាជិក (សសយក) ស្រុក ឃុំ សម្រាប់សង្កេតការណ៍ ក្នុងការបោះឆ្នោត ចំនួន ៧៦នាក់ ក្នុងម្នាក់ទទួលបាន ៤០០០០រៀល សរុប ៣ ០៤០ ០០០រៀល/ ឧបត្ថម្ភជូនសមាជិក (សសយក) ម្នាក់ដែលរងគ្រោះដោយចរាចរណ៍ ៣០០០០០រៀល ។ យ៉ើ រ៉សាលី