ស្រុកកំពង់លែងមន្ត្រី ៣ រូប ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុក

60

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកំពង់លែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែង ចំនួន៣រូប ក្រោមអធិបតីភាព ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុម ប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោកជំទាវគ្រី សារ៉នឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ ប៊ួ គ្រី លោក យ៉ែម លក្ខិណា អភិបាលស្រុក អភិបាលរងស្រុក ប្រធានក្រុមប្រឹក្សាស្រុក នាយក នាយករង ទីចាត់ការសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ មេឃុំ មន្ត្រីរាជការ កម្លាំងយុវជនជាច្រើនរូបផងដែរ។

លោក គង់ សុវណ្ណអស្ចារ្យ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត បានអាន ប្រកាស របស់ក្រសួងមហាផ្ទៃ លេខ (២៥១៧ ប្រក )ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៣រូប នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចមានរាយនាមខាងក្រោម៖
០១-លោក ឡេង មាន ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែង។
០២-លោកស្រី គង់ ចន្ថា ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុក
កំពង់លែង
០៣-លោក អេង ស្រស់វណ្ណៈ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលស្រុក កំពង់លែង។


មតិឆ្លើយតប

Your email address will not be published.