ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាមអាល់រ៉ស់ម៉ាស់ ក្នុងស្រុករលាប្អៀរ

78

កំពង់ឆ្នាំង: ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ាស់ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីសម្ពោធប្រព្រឹត្តធ្វើនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត សុភាចារ្យ អ៊ុក រ៉ាប៊ុន ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អ្នកឧកញ៉ាសុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក កម្លាំងយុវជន សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។ យ៉ើ រ៉សាលី

មតិឆ្លើយតប

Your email address will not be published.