មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំ ណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស

34

 

កំពង់ឆ្នាំង: នៅព្រឹកទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន លោកមេឃុំក្តុលសែនជ័យ ស្រុកទឹកផុស កងកម្លាំងទាំង៣ប្រភេទ នាំយកអង្ករចំនួន ៨៧៥គីឡូក្រាម ស័ង្កសី ៥០សន្លឹក មី៣៥កេះ ទឹកត្រី៣៥យួរ ទឹកស៊ីអ៉ីវ៣៥យួរ ត្រីខ៣៥យួរ មុង៣៥ ម៉ាស់៣៥ប្រអប់ រួមនឹងថវិកាចំនួន ៨០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រចំនួន ៣៥គ្រួសារ ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ស្ថិតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំង៣៥គ្រួសារ ។ ឯកឧត្តម បានបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង គ្រប់កាលៈទេសៈទាំងអស់ ។

ជាកិច្ចបន្ត ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

ក្រុមគ្រួសារប្រជាពលរដ្ឋទាំង៣៥គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

មុននឹងបញ្ចប់កម្មវិធី ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បាននាំយកថវិការបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ចំនួន៥០ម៉ឺនរៀល ឧបត្ថម្ភដល់រដ្ឋបាលឃុំក្តុលសែនជ័យ ដើម្បីទិញម៉ាស៊ីនព្រីន សម្រាប់បង្កើនល្បឿនការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ។

 

មតិឆ្លើយតប

Your email address will not be published.