ឯកឧត្តមបណ្ឌិតសឹងសំណាងដឹកនាំក្រុមការងាររួមទាំងថ្នាក់ស្រុកចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងប្រគេនទេយ្យទានជូនព្រះសង្ឃ និងវត្តអារាម ក្នុងស្រុកកំពង់លែង ចំនួន១០វត្ត

48

កំពង់ឆ្នាំង: នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសឹង សំណាង និងលោកជំទាវ អ៊ូ សិទ្ធធារី ព្រមទាំង ឯកឧត្តម លោកជំទាវ អមដំណើរ និងលោកយ៉ែម លក្ខិណាអភិបាលនៃគណៈអភិបាលស្រុកកំពង់លែង លោកស្រីអភិបាលរងស្រុក មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំកំពង់ហៅ ព្រះសង្ឃ អាចារ្យនិងពុទ្ធបរិស័ទ អញ្ជើញមកវត្តពោធិសត្ថារាមហៅ(ពោធិអណ្តែត) បានប្រគេននៅទេយ្យទានចំនួន ១០វត្ត ស្រុកកំពង់លែង។

ក្នុងនោះដែរទេយ្យទានដែលត្រូវប្រគេនក្នុងមួយវត្តៗរួមមាន
អង្ករ២៥០គឺឡូ មីម៉ាម៉ា១កេស ទឹកសុទ្ធ១កេះ ស្លាតដក១ បច្ច័យចំនួន២០ម៉ឺនរៀល និងរបស់ប្រើប្រាស់គ្រប់មុខ១កាធន់ធំ បច្ច័យកសាងចំនួន៣៥០,០០០រៀល ។

និងបានប្រគេនដល់វត្តពោធិ៍សត្ថារាម សម្រាប់រៀបចំកម្មវិធីខាងលើរួមមាន ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស ផ្លែឈើបីមុខ និងថវិកា ៤០០,០០០រៀល រៀបចំចង្ហាន់ពេលព្រឹកនិងថ្ងៃត្រង់អស់ថវិកាចំនួន ២,៩០០,០០០០រៀល និងស្លាដកនិងបច្ច័យ ១០អង្គ។

ក្នុងនោះដែរឯកឧត្តម លោកជំទាវ អមដំណើរ បានជូនក្រណាត់ដល់លោកតាជី លោកយាយជី ព្រមទាំងក្រុមការងារស្រុកចំនួន៥៥នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់មួយដុំនិងថវិកាមួយម៉ឺនរៀលផងដែរ។

 

មតិឆ្លើយតប

Your email address will not be published.