គ្រូពេទ្យស្ម័គ្រចិត្តមនុស្សធម៌របស់ សហរដ្ឋអាមេរិក បានមកពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនបបប្អូនប្រជាពល រដ្ឋ តាមរយៈព្រះវិហារកាតូលិក ក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បងប្អូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនខ្មែរឥស្លាម ព្រមទាំងបងប្អូនអន្តោប្រវេសន៍វៀតណាម ក្នុងក្រុងកំពង់ឆ្នាំងបានទទួលការព្យាបាលជំងឺ និងពិនិត្យជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហរដ្ឋអាមេរិក តាមរយៈព្រះវិហារកាតូ លិក ខេត្តកំពង់ឆ្នាំង ដោយមានការពិនិត្យព្យាបាលជំងឺទូទៅនិងផ្ដល់ថ្នាំដោយឥតគិតថ្លៃចំនួន១ពាន់នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង។
ក្នុងយុទ្ធនាការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះដែល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិកតាមរយៈ ព្រះ វិហារយេស៊ូកាតូលិក ក៏បានចែកនូវអំណោយជូនប្រជាពល រដ្ឋ ដែលជួបការលំបាកខ្វះខាតចំនួន ៣០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន10$ សហរដ្ឋអាមេរិកផងដែរ។
អ្នកគ្រូ រ៉ុង បុប្ផា នាយកសាលា ព្រះវិហារកាតូលិក និងជាតំណាងសហគមន៍ខ្មែរវៀតណាម បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១០ ខែសីហានេះដដែល នូវកម្មវិធីដែលចាប់ផ្ដើមមានរយៈពេលបីថ្ងៃ ដែលនឹងត្រូវពិនិត្យព្យាបាលជំងឺទូទៅដោយអត់គិតថ្លៃ គឺថ្ងៃទី៨-៩-១០ នេះជាថ្ងៃបញ្ចប់បេសកកម្មមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត អ្នកគ្រូក៏បានបន្តទៀតថាដោយឃើញពីភាពលំបាកនឹងការខ្វះខាតរបស់បងប្អូនដែលរស់នៅបន្លាស់ទីឡើងមកលើ គោក ក៏បានស្នើសុំទៅអង្គការមនុស្សធម៌ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តសហរដ្ឋអាមេរិក ដើម្បីផ្ដល់ជូននូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា មិនថាបង ប្អូនខ្មែរ បងប្អូនខ្មែរឥស្លាម ឬក៏បងប្អូនអន្តោ ប្រវេសន៍វៀតណាមនោះទេ គឺបានទទួលការព្យាបាល និងពិនិត្យជំងឺជំងឺទូទៅដូចៗគ្នា។
គួរបញ្ជាក់ផងដែរថា ទីតាំងដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហ រដ្ឋអាមេរិក មកពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនេះ ស្ថិតនៅក្នុងព្រះវិហារកាតូលិក នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជាទីបញ្ចប់លោកគ្រូ អ្នកគ្រូព្រះវិហារកាតូលិក ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រមនុស្សធម៌ចិត្តរបស់សហរដ្ឋអាមេរិក សូមថ្លែង អំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលក្រុង និងអាជ្ញាធរសង្កាត់ ដែលបានផ្ដល់ការអនុញ្ញាតឱ្យពួកយើងខ្ញុំធ្វើនៅកម្មវិធីមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋ ដោយមានការ ចូលរួមពីកងកម្លាំងផងដែរ ក្នុងការការពារសន្តិសុខជូនបងប្អូន ធ្វើដំណើរមកពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក៕
ចេញផ្សាយដោយគេហទំព័រ កំពង់ឆ្នាំងប៉ុស្តិ៍ KGPN