សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA បញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំនិងប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំនិងសមាជិកអាណត្តិទី៤ សម្រាប់រយ:ពេល៤ឆ្នាំបន្ត ក្នុងខេត្ត សុរិន្ទ នៅប្រទេសថៃ

44


ប្រទេសថៃឡុង: សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) បានបញ្ចប់កិច្ចប្រជុំធំប្រចាំឆ្នាំ និងប្រកាសតែងតាំងសមាស ភាពថ្នាក់ដឹកនាំ និងសមាជិកអាណត្តិទី៤ សម្រាប់រយ:ពេល ៥ឆ្នាំបន្ត ២០២៣-២០២៧ កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅមហាសាលនៃសណ្ឋាគារថងថារិន ទីរួមខេត្តសុរិន្ទ ប្រទេសថៃ ដែលមានប្រតិភូចូលរួមជិត៨០នាក់ ដែលមកពីប្រទេសថៃ កម្ពុជា វៀតណាម និងឡាវ ដែលជាសមាគមប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA ។

ថ្លែងនៅក្នុងឱកាសកិច្ចប្រជុំនោះដែរ លោកបណ្ឌិត ប្រាស៊ីដ សែនរុងរឿង ជាអគ្គលេខាធិការនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (The Union Media of ASEAN : UMA) អាណត្តិចាស់ក៏បានថ្លែងថា: បន្ទាប់ពីខកខានជួបគ្នាដោយផ្ទាល់កាលពីអំឡុងវិបត្តិសាកលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ នាឆ្នាំ២០២០-២០២២ ដែលបានធ្វើការជាមួយគ្នាតែតាមអនឡាញនោះ មុននេះ និងពេលនេះ នាឆ្នាំ២០២៣ ថ្នាក់ដឹកនាំនិងគ្រួសារUMA ឥឡូវនេះរីករាយដែលបានជួបនិងធ្វើការជាមួយគ្នាដោយផ្ទាល់ឡើងវិញ ។

គឺយើងបានជួបនៅសណ្ឋាគារ ថងថារិន ខេត្តសុរិន្ទ ជាទីដែលកាលពី១៣ឆ្នាំមុន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១០ ដែល សមាគមអ្នកសារព៍ត៌មានជាង២០ បានស្រុះស្រួលគ្នានិង ឯកភាពគ្នាបង្កើតជាសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ក្នុងគ្រាដែលថៃនិងកម្ពុជាមានការយល់ច្រឡំនិងមានជម្លោះព្រំដែននឹងគ្នា ។

ក្នុងនោះដែរ UMA ក៏កាន់តែសោមនស្សនិងមានមោទនភាពដែលនៅអាណត្តិទី៤នៃសកម្មភាពការងារប្រព័ន្ធផ្សព្វផ្សាយនេះ កាន់តែមានបរិមាណនិងគុណភាពប្រសើរឡើង។

ក្នុងនោះ ថ្នាក់ដឹកនាំរួមមានអគ្គលេខាធិការ អគ្គលេខាធិការរង គណៈ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា ជំនួយការនិងសមាជិកUMA ដែលបានអភិវឌ្ឍន៍និងធ្វើបច្ចុប្បន្នភាពខ្លួនក្លាយជាបណ្ឌិតសាស្ត្រាចារ្យ បណ្ឌិត អនុបណ្ឌិត បរិញ្ញាប័ត្រ បរិញ្ញាប័ត្ររង ហើយក៏ក្លាយជាសាស្តាចារ្យ គ្រូបណ្តុះបណ្តាលនិងជារៀមច្បងដែលបានផ្ទេរនិងផ្តល់ចំណេះជំនាញទៅអ្នកបន្តវេនជំនាន់ក្រោយ ។

ចំណែកបណ្ឌឹតសាស្ត្រាចារ្យ សុខ សុវណ្ណ អគ្គលេខាធិការរងចាស់សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ទទួល បន្ទុកប្រទេសកម្ពុជា , បណ្ឌឹតសាស្ត្រាចារ្យ ប្រយ សម្បត្តិ (Broy Sambut) អគ្គលេខាធិការរងចាស់ ទទួលបន្ទុកប្រទេសថៃ ថ្លែងអំណរគុណចំពោះការឧបត្ថម្ភ គាំទ្ររបស់ពិជិត ប៊ុនធុន ជាអភិបាលខេត្ត និងលោកអែកថន ក្រាណេត អភិបាលរងខេត្តសុរិន្ទ , លោកពង់ចារើន ផន អ្នកតំណាំងរាស្ត្រ និងម្ចាស់សណ្ឋាគារថងថារីន ក្រុងមឿង ខេត្តសុរិន្ទនិងព្រមទាំងស្ថាប័ន អ្នកពាក់ព័ន្ធនៃខេត្តនេះនិងខេត្ត ក៏ដូចប្រទេសថៃ និងកម្ពុជា ដែលបានសម្របសម្រួល រៀបចំនូវកិច្ចប្រជុំធំប្រចាំឆ្នាំនៃអាណត្តិទី៣ ឈានចូលអាណត្តិទី៤ នេះឡើង ក្នុងបំណងអោយយូម៉ាបន្តដំណើរការនិងរីកចម្រើនឡើងថែមទៀត ។

ចំណែកលោកបណ្ឌិតសាស្ត្រាចារ្យកែវ ច័ន្ទដួង សមាជិកគណ:កម្មាធិការនាយកUMA -កម្ពុជាបានរាយការណ៍ប្រវត្តិ សកម្មភាពនិងលទ្ធផលការងាររបស់សហព័ន្ធខ្លួនក្នុងអាណត្តិទី៣ និងអះអាងថានឹងខិតខំរួមគ្នាដើម្បីអោយសហព័ន្ធនេះជោគជ័យនិងអភិវឌ្ឍន៍បន្តទៀត ។

តមកគណៈ:កម្មការរៀបចំការជ្រើសតាំងនិងតែងតាំងនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បានបង្ហាញបេក្ខជន បេក្ខនារីក្នុងអាណត្តិទី៣(ចាស់)និងអាណត្តិទី៤(ថ្មី) នៃថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការនិងសមាជិកដើម្បីដាក់អោយស្មារតីនិងសមាជិកអង្គបោះឆ្នោតនៃអង្គប្រជុំធ្វើការជ្រើសតាំងនិងតែងតាំង។

ជាលទ្ធផលអង្គបោះឆ្នោតបានសម្រេចជាឯកច្ឆ័ន្ទលើសមាសភាពចាស់និងសមាសភាពថ្មី ដែលបំពេញបន្ថែមរបស់សហព័ន្ធ។

ក្នុងនោះ ស្មារតីនិងអង្គបោះឆ្នោតបានសម្រេចជ្រើសតាំងនិងតែងតាំងដូចតទៅ : លោកបណ្ឌិតប្រាស៊ីដ សែនរុងរឿង (Dr Prasit Saegrungruang ) ជាប់អគ្គលេខាធិការ, លោក
បណ្ឌិតសាស្ត្រាចារ្យ សុខ សុវណ្ណ អគ្គលេខាធិការរង ទទួលបន្ទុកប្រទេសកម្ពុជា , បណ្ឌិតសាស្ត្រាចារ្យ ប្រយ សម្បត្តិ (Broy Sambut) អគ្គលេខាធិការរងទទួលបន្ទុកប្រទេសថៃ,លោកសមពង្ស ថេត បារ៉ាមី (Mr Sompong Toetbarami ) អគ្គលេខាធិការរង ទទួលប្រទេសវៀតណាមនិងឡាវ នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានអាណត្តិទី៤ មួយអាណត្តិទៀត។

ចំណែកឯអគ្គលេខាលេខាធិការរងទទួលប្រទេសមីយ៉ាន់ម៉ា រក្សាលោកអ៊ូ កូកូ ដដែល ប៉ុន្តែលោកនិងប្រតិភូអវត្តមានព្រោះអាជ្ញាធរយោធាមីយ៉ាន់ម៉ា មិនអនុញ្ញាតិអោយឆ្លងដែន ។
ចំណែកសមាជិកគណ:កម្មាធិការនាយក ,ទឹប្រឹក្សាជាន់ខ្ពស់ ,ទីប្រឹក្សា,ជំនួយការនិងសមាជិកមានចាស់និងថ្មីជាច្រើននាក់ ។

ថ្នាក់ដឹកនាំអាណត្តិទី៤នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(The Union Media of ASEAN : UMA) បានប្តេជ្ញាថា :នឹងខិតខំបំពេញការងារអោយសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានដែលបានបង្កើតឡើងដំបូងកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១០ ឬ១៣ឆ្នាំមួយនេះនៅខេត្តសុរិន្ទ ហើយធ្វើកិច្ចប្រជុំធំនៅទីកន្លែងកំណើតនេះ បានបំពេញ ការងារជាស្ពាន ជាអ្នកនាំពាក្ស ជាអ្នកផ្សព្វផ្សាយដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាពនិងសន្តិភាពសម្រាប់ប្រជាជាតិរបស់អាស៊ីភាគ អាគ្នេយ៍(អាស៊ាន)អោយរីកចម្រើន រូងរឿងនិងរឹងមាំបន្ថែមទៀត ៕

មតិឆ្លើយតប

Your email address will not be published.