ក្រុមប្រឹក្សាស្រុកកំពង់លែង បានបើកកិច្ចប្រជុំវិសាមញ្ញ លើកទី២៧ អាណត្តិទី៣ ឆ្នាំ២០២៣

20

កំពង់ឆ្នាំង: នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកកំពង់លែង បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី២៧ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឡោ សាឡីម ប្រធានក្រុមប្រឹក្សាស្រុក និងលោកយ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង ដោយមានការចូលរួមពីសំណាក់លោក លោកស្រីសមាជិកក្រុមប្រឹក្សា លោក លោកស្រីអភិបាលរងស្រុក នាយក នាយករង ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធនានាក្នុងស្រុកមួយចំនួនទៀតផងដែរ ។

របៀបវារៈនៃកិច្ចប្រជុំមានៈ
១- ពិនិត្យ ពិភាក្សាបំពេញបន្ថែម និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ ។
២- សេចក្តីថ្លែងហេតុ ស្តីពីការរៀបចំសេចក្តីព្រាងគម្រោងថវិការបស់រដ្ឋបាលស្រុកកំពង់លែង ឆ្នាំ២០២៤ ។
៣- ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តី ព្រាងគម្រោងលើថវិការបស់រដ្ឋបាលស្រុកកំពង់លែង ។
៤- សេចក្តីថ្លែងហេតុ ស្តីពីការៀបចំសេក្តីព្រាង ស្តីពីការកែសម្រួល និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុកកំពង់លែង ។
៥- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចកែសម្រួល និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មរបស់ស្រុកកំពង់លែង ។
៦- ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំធ្វើនិយ័តភាពថវិកានៃជំពូក៦៤ និងជំពូក៦៩ លើថវិកាចំនួនៈ ៩១.២២០.០០០៛០០(កៅសិបមួយលាន ពីររយម្ភៃពីរពាន់រៀលគត់) ។
៧- ពិនិត្យ និងវាយតម្លៃលើគម្រោងស្នើសុំវិនិយោគសាងសង់ផ្សារសន្តិភាពកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង និងកិច្ចពិភាក្សា ពិគ្រោះយោបល់បញ្ហាប្រឈមផ្សេងៗដែលនៅសេសសល់ ពិសេសទិសដៅសំខាន់ៗរបស់រដ្ឋបាលស្រុក ដែល។

ក្រុមប្រឹក្សាស្រុកបានអនុម័តនៅថ្ងៃនេះគណៈអភិបាលស្រុកនឹងបន្តដឹកនាំអនុវត្តន៍ទិសដៅនេះអោយបានសម្រេចជោគជ័យដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និង លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។

មតិឆ្លើយតប

Your email address will not be published.