ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារ ព័ត៌មានកម្ពុជា សាខាខេត្តកំពង់ឆ្នាំង ចូលជួបសំដែងការគួរ សមនិងសុំការណែនាំពី ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័តមានខេត្តកំពង់ឆ្នាំង

88

កំពង់ឆ្នាំង:

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សាខាខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកយ៉ើ រ៉សាលី ជាប្រធានសាខាខេត្តកំពង់ឆ្នាំង តំណាងលោកបណ្ឌិត ហោ គន្ធាប្រធានសមាគមស្នាក់ការកណ្ដាល នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលជួបសំដែង នូវការគួរសមនិងសុំការណែនាំពី ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួង ព័ត៌មាន និងជាប្រធានមន្ទីរ ព្រម ទាំងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ។

លោកយ៉ើ រ៉សាលី ប្រធានសាខា សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សមា គមន៍ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០ ២០ និងមានទីតាំងស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ បច្ចុប្បន្ន សាខាខេត្តកំពង់ឆ្នាំង មានស្នាក់ការនៅ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោកយ៉ើ រ៉សាលី ក៏បានបន្តទៀតថា ក្នុងពេលបច្ចុប្បន្ន សមាគមនសាខាខេត្ត មានអង្គភាពចំនួន៦ បានចូលរួមផ្សព្វ ផ្សាយព័ត៌មាន ស្តីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងការអភិវឌ្ឍន៍ របស់ខេត្តកំពង់ឆ្នាំង តាមបណ្តាញសង្គម និង គេហទំព័រ របស់អង្គភាពសារព័ត៌មាន ដែលជាសមាជិករបស់សមាគមនសាខាខេត្តកំពឆ្នាំង ក្នុងនោះដែរតាមការផ្ដាំផ្ញើរបស់លោកបណ្ឌិតហោ គន្ធា ប្រធានសមាគមស្នាក់ការកណ្ដាល គោលបំណងរបស់សមាគម គឺផ្អោតទៅលើការបណ្ដុះបណ្ដាល លើធនធានមនុស្ស ដែលជាអាជីពជាអ្នកសារព័ត៌មាន ឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារ ព័ត៌មាន នៅក្នុងសមាគមនេះដែរក៏មានប្អូនៗដែលជាសិស្សនិស្សិត ដែលមានបំណងចង់ក្លាយជាអ្នកសារព័ត៌មាន និងចងយល់ដឹងអំពីវិស័យព័ត៌មាន ក៏បានចូលរួមជាសមាជិករបស់សមាគម និងនៅពេលខាងមុខនេះសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា គឺមានវគ្គបណ្ដុះបណ្ដាលទៅលើវិស័យព័ត៌មាន ជារឿយៗរបស់សមាគមផងដែរ។

លោកហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានរំលឹកឲ្យថ្នាក់ដឹកនាំសាខាសមាគមន៍ ធ្វើការផ្សព្វផ្សាយព័ត៌មាន ដោយគោរពទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ និងជួយផ្សព្វផ្សាយ ពីសមិទ្ធិផលនិងការអភិវឌ្ឍន៍ របស់ខេត្ត ព្រម
ទាំងជួយផ្សព្វឲ្យបានច្រើន ពីកសិផលដែលប្រជាកសិករធ្វើបាន ដើម្បីឲ្យកសិផលរបស់គាត់មានទីផ្សារ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានលើកឡើងថា ដើម្បីឱ្យសមាគន៍ ដំណើរការល្អ និង មាននិរន្តរភាពនោះ សមាជិក សមាគមទាំងអស់ ត្រូវចេះសាមគ្គីគ្នាឲ្យបានរឹងមាំ ក្រៅពីនេះត្រូវតែបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ។ ចំណុចដែលមិនអាចខ្វះបាន របស់អ្នកសារព័ត៌មាន គឺគារពនូវក្រមសីលធម៌ និង វិជ្ជាជីវៈអ្នកសារព័ត៌មាន រាល់ការផ្សព្វផ្សាយត្រូវមានប្រភពច្បាស់លាស់ និង មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលមានលក្ខណៈហឹង្សា ទាំងខ្លឹមសារ និងរូបភាពនោះឡើយ ដែលធ្វើ
អោយប៉ះពាល់ដល់សង្គម. ៕

មតិឆ្លើយតប

Your email address will not be published.