វគ្គបណ្ដុះបណ្ដាលសុខភាពភ្នែកបឋមដល់ស្ត្រីជាប្រធានការិយាល័យសង្គមកិច្ច និង សុខមាលភាពនិងស្ត្រីទទួលបន្ទុកកិច្ចការនារីឃុំសង្កាត់មកពីក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង
លោកស្រី ពេជ្រ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាវគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃគឺថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២៣ គោលបំណងសំខាន់ឲ្យស្ត្រីជាសិក្ខាកាមជាជនបង្គោល យកទៅផ្សព្វផ្សាយបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន យល់ដឹងពីរបៀបនៃការការពារ និងថែទាំសុខភាពភ្នែក។
លោកស្រី ពេជ្រ សូភា បញ្ជាក់បន្តថាៈ ការបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរកិច្ចការនារីខេត្ត និង ឧបត្ថម្ភដោយអង្គការ
ហ្វ្រេតហូឡូ។
លោកស្រី ឈឹម សុខា ប្រធានកម្មវិធី សុខភាពភ្នែកខេត្តកំពង់ឆ្នាំង បានឱ្យដឹងថារយៈពេលមួយថ្ងៃនេះសិក្ខាកាម ទទួលការបណ្ដុះបណ្ដាលមេរៀនសំខាន់ៗ ពីជំងឺបាយភ្នែក រោគសញ្ញាបាយភ្នែក មូលហេតុនៃជំងឺបាយភ្នែក ការការពារ
នៃជំងឺបាយភ្នែក ការព្យាបាលជំងឺបាយភ្នែក ការថែទាំអ្នកជំងឺ ក្រោយបកបាយភ្នែក ជំងឺកន្ទុយថ្លែន ជំងឺភ្នែកក្រហម មូល
ហេតុនៃជំងឺរោគសញ្ញា ការការពារ ការព្យាបាលការថែទាំសុខភាពភ្នែកទូទៅ និងករណីបញ្ជូនទៅសង្គ្រោះពេលមានរបួសភ្នែក ។
លោកស្រី ឈឹម សុខា រំពឹងទុកថាៈការបណ្ដុះបណ្ដាលនេះនឹងរួមចំណែកលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។