សមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់ស្រុកកំពង់លែង បានបើកពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសួនច្បារ និងច្រាំងទន្លេ សួនជំទាវស្រែន សន្តិភាព

46

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកំពង់លែង បានបើកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសួនច្បារ និងច្រាំងទន្លេ (សួនជំទាវស្រែន សន្តិភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ វ៉ាន់ដេត តំណាងឯកឧត្តមបណ្ឌិត សឹង សំណាង ប្រធានក្រុម ការងារថ្នាក់កណ្ដាលចុះស្រុកកំពង់លែង ឯកឧត្តម យ៉ង់ ភិរម្យ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ដែលមានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុកលោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែងអភិបាលរងស្រុក មន្ត្រីរាជការជុំមន្ទីរជុំវិញស្រុក។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានថ្លែងឲ្យដឹងថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំសោភ័ណភាពតាមច្រើនទន្លេ សួនច្បារ (សួនជំទាវស្រែន សន្តិភាព) អោយបានល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ សម្រាប់ស្រុកកំពង់លែងទាំងមូល។

ការកសាងច្រាំងទន្លេ និងសួនច្បារនេះ ដើម្បីលើកសោភ័ណភាពទីរួមស្រុកកំពង់ លែង និងក៏ជាកន្លែងអង្គុយលេងលំហែកាយ និងជាកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងស្រុកផងដែរ។

សួនច្បារ និងច្រាំងទន្លេ គម្រោងជួសជុលសួនច្បារមានប្រវែង ១៤២ម៉ែត្រ និងច្រាំងទន្លេប្រវែង ២២ ម៉ែត្រ ដែលមានទទឹង ៧ ម៉ែត្រ ចំណាយថវិកាជាង ៦៦៩ លានរៀល ជាថវិកាអភិវឌ្ឍន៍សាលាស្រុក។

ជាទីបញ្ចប់នៃអង្គពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសួនច្បារ ជំទាវស្រែន សន្តិភាព ឯកឧត្តមយ៉ ភិរម្យ អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថាទាំងអស់នេះជាសមិទ្ធផលដែលយើងទទួលបានមកពីការខិតខំប្រឹងប្រែងរបស់ពួកយើងទាំងអស់គ្នាដែលរក្សាបាននូវសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានបន្តទៀតថា យើងត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាពមួយនេះឲ្យបានគង់វង្សយូរអង្វែង និងជាពិសេសប្អូនៗដែលជាយុវជនជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងស្វែងរកចំណេះដឹងដើម្បីបន្តវេន ដឹកនាំកម្ពុជារក្សាបាននូវសុខសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចដែលយើងបានឃើញសព្វថ្ងៃនេះ៕

មតិឆ្លើយតប

Your email address will not be published.