ក្រុមសកម្មជនយុវជនខេត្តចុះសិក្សាស្វែង យល់និងជួយអប់រំផ្សព្វផ្សាយកិច្ចការពារតំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង ក្រុមសកម្មជននៃក្រុមការងារយុវជនខេត្ត ដឹក នាំដោយលោកឈៀង ថារិទ្ធ បានដឹកនាំក្រុមសកម្មជនយុវជនខេត្តចំនួន៥០នាក់ ចុះសិក្សាស្វែងយល់ ដើម្បីជួយផ្សព្វផ្សាយកិច្ចការពារ តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង។
កម្មវិធីខាងលើនេះមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីមន្ទីរបរិស្ថានខេត្ត លោកមេឃុំក្តុលសែនជ័យ និងលោកប្រធានសហគមន៍ទេសចរណ៍តំបន់ធម្មជាតិទឹកធ្លាក់ស្រែអំពិល ប្រជាការពារសហគមន៍ផង ដែរសរុបមានចំនួន១២០នាក់។
នៅក្នុងឱកាសនោះ ប្រធានក្រុមសកម្មជនយុវជនខេត្ត បានលើកឡើងថា កម្មវិធីយល់ដឹងអំពីយុវជននិងបរិស្ថាននៅថ្ងៃនេះ គឺមានគោលបំណង ឲ្យក្រុមសកម្មជនយុវជនយើងជួយអប់រំផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ និងប្រជា ពលរដ្ឋ ដែលមកលេងកំសាន្តនៅ ក្នុងតំបន់ទឹកធ្លាក់ធម្មជាតិស្រែអំពើនេះ ឱ្យបានយល់ច្បាស់ និងចូលរួមក្នុងកិច្ចការ ពារព្រៃឈើធម្មជាតិក្នុងដែនបរិស្ថាន និងក្នុងតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្តឱ្យបានច្រើន ដើម្បីលើកស្ទួយជីវភាព ការរស់នៅរបស់សហគមន៍និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក សោ ភា ប្រធានសហគមន៍ទេសចរណ៍ តំបន់ការពារ ធម្មជាតិទឹកធ្លាក់ស្រែអំពិល បានឲ្យដឹងថា សហគមន៍លោកបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៧ សហគមន៍មានសមាជិកសរុបចំនួន៥៥៤ គ្រួសារ នៅក្នុងភូមិចំនួន៤ នៃឃុំក្តុលសែ នជ័យ ដោយឡែកសមាជិកសកម្មមានចំនួ ៊ន ៤៣ នាក់ លោកបានបន្តទៀតថានៅក្នុងរយៈពេលចុងក្រោយនេះរដ្ឋបាលខេត្តនិងក្រសួងបរិស្ថានបានជួយដល់សហគមន៍មកកសាង បានចំណតរថយន្តមួយកន្លែងដែលអាចចតរថយន្តបាន១៤០ គ្រឿង និងចំណតម៉ូតូមួយកន្លែង ក្នុងនោះសហគមន៍មានតូបលក់ដូរ ១៥តូប មានបន្ទប់ ទឹក៤កន្លែង ស្មើនឹង ៣៤បន្ទប់ ក្នុងនោះក៏មានបន្ទប់ទឹកសម្រាប់ជនពិការតាមស្តង់ដារផងដែរ មានកញ្ចុស៧ ខ្នងស្មើនឹង ៥៣ បន្លោះ មានស្ពាន១កន្លែង និងមានទំនប់បង្ហៀរ ទឹក ១កន្លែង និងកន្លែងបោះតង់លើភ្នំ១កន្លែងផងដែរ។
ចំពោះសេវាផ្គត់ផ្គង់ភ្ញៀវក្នុងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល រថយន្ត ១គ្រឿងតម្លៃ ១៥.០០០រៀល,ម៉ូតូមួយគ្រឿង១៥០០រៀល , មនុស្សម្នាក់ ១ពាន់រៀល កញ្ចុះមួយចន្លោះ ១៥០០០ រៀល តម្លៃម្ហូបអាហារថ្លៃធម្មតាដែលអាចទទួ លយកបានគឺ មាន់ស្រែដុតមួយ ៤ ម៉ឺនទៅ៥រៀល, ត្រីដុតធំមួយ ៣ ម៉ឺនរៀល សម្ល ឬឆាមួយចាន ២ ម៉ឺនរៀល។
តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលបើកឲ្យចូលកម្សាន្តនៅម៉ោង៧ព្រឹកបិទ នៅម៉ោង៥ល្ងាច ចំនួនភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តនៅថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យក្នុង១ថ្ងៃៗមានប្រមាណពី ៣០០ ទៅ ៥០០ នាក់ សហគមន៍ក៏មានសម្ភារៈសម្រាប់សង្គ្រោះបឋមផងដែរ ពេលមានភ្ញៀវទេសចរណ៍មានគ្រោះថ្នាក់ស្រាលៗនិងក៏មានគោលការណ៍ដឹកបញ្ជូនជនរង គ្រោះទៅកាន់មណ្ឌលសុខភាពក្តុល់សែនជ័យ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។
លោក មឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានឲ្យដឹងថា ឃុំរបស់លោកមាន៦ មានផ្ទៃដីសរុប ៣៥.៥៥៨ ហិចតា, ប្រជាពលរដ្ឋសរុបមសន ១៩៨៥ គ្រួសារ។ តំប ន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះមានចម្ងាយផ្លូវ ប្រមាណ៧០ គីឡូម៉ែ ត្រពីក្រុងកំពង់ឆ្នាំង។
លោកមេឃុំ សូមអំពាវនាវដល់បងប្អូនប្រ ជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ដែលមកលេងកម្សាន្តនៅតំបន់ទេសចរ ណ៍ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលសូមចូលរួមការពារបរិស្ថានធម្មជាតិដោ យត្រូវសំរាមក្នុងធុងជានិច្ច និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច តាមការអំពាវនាវរបស់ក្រសួងបរិស្ថាន។
នៅក្នុងកម្មវិធីនេះដែរក្រុមសកម្មជនយុវ ជនខេត្តបានជួយឧបត្ថម្ភកន្ត្រកដាក់សំរា មចំនួន ១៥ កន្ត្រកជូនដល់សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលផងដែ៕ KGPN