រដ្ឋបាលស្រុកកំពង់លែង បានរៀបចំប្រារព្ធពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ អកអំបុក នៅមាត់ច្រាំងទន្លេ សួនជំទាវសែ្រនសន្តិភាព រយៈពេល២ថ្ងៃ ៣យប់

134

កំពង់ឆ្នាំង÷ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមកែវ វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូល ដ្ឋាន ឃុំសំរោងសែន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស នៃកងយោធពលខេមរៈភូមិន្ទ និងជាប្រធានក្រុមរាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានជូយស្រុកកំពង់លែង និងលោក ជំទាវ ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ពិធីបើក ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ដើម្បីអបអរសាទរនៅព្រះរាជពិធីបុណ្យអុំទូកតាមប្រពៃណីជាតិយើង នៅមាត់ច្រាំងទន្លេស្រុកកំពង់លែង លើទីតាំងត្រង់សួនជំទាវស្រែនសន្តិភាព ក្នុងពិធីនោះដែរក៏មានឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និងលោកឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក លោកយ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង ព្រមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុក កងកម្លាំងទាំងបី លោក លោកស្រីមេឃុំ ព្រមទាំងកម្លាំងយុវជននិងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

គួរបញ្ជាក់ផងដែរថា ពិធីនេះប្រារព្ធធ្វើរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ដោយថ្ងៃនេះដែរគឺជាពិធីបើក ដើម្បីប្រារព្ធធ្វើនៅកម្មវិធីផ្សេងៗ ដូចជាបណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ហើយនៅពេលយប់ក៏មានកម្មវិធី concert តន្ត្រីស្រុកស្រែ ប្រគុំលេងកម្សាន្តផងដែរ ក្នុងនោះលោកអភិបាលស្រុកកំពង់លែង សូមអញ្ជើញបងប្អូនភ្ញៀវកិត្តិយសទីជិត ទីឆ្ងាយ អញ្ជើញមកទេសនានិងកំសាន្តលេងយ៉ាងសប្បាយ ក្នុងពិធីបុណ្យអុំទូក ដែររៀបចំដោយរដ្ឋបាលស្រុកកំពង់លែង ដែលមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរឯកឧត្តមអភិបាលខេត្ត។

ក្នុងនោះដែរលោកយ៉ែម លក្ខិណាអភិបាលនៃគណៈអភិបាល ស្រុកកំពង់លែង ក៏បានលើកឡើងថាការរៀបចំពិធីប្រណាំង ទូកដែលរៀបចំឡើង ដោយរដ្ឋបាលស្រុកកំពង់លែងក្នុងគោលបំណង ទី១ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សាដែលនឹងឈានចូលមកដល់នៅថ្ងៃ១៥កើត និងថ្ងៃ១រោច ខែខែអសុចខាងមុខនេះ ទី២ដើម្បីរំលឹកនិងរក្សាក៏ដូចជាការអភិរក្សពិធីប្រណាំងទូក ដែលមានតាំងពីបុរាណកាលដល់យូរលង់ណាស់មកហើយរបស់ខ្មែរយើង ទី៣ដើម្បីបង្ករការ សប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកនិងដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយជាបទពិសោធន៍និងរៀនសូត្រតាម។

ម្យ៉ាងវិញទៀតប្រវត្តិសាស្រ្តនៃពិធីបុណ្យអុំទូក តាមការស្រាវ ជ្រាវ ឯកសារក្នុងសៀវភៅជ័យវរ្ម័នទី៧ ដែលមានកំណត់នៅក្នុងវិទ្យាស្ថានពុទ្ធសាស្ត្របណ្ឌិតក្នុងសម័យអង្គរ នា គ.ស នៃសតវត្សទី១២ និងចរិតនៅលើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារ ដែលដឹកនាំហ្វឹកហាត់ សមយុទ្ធកងទ័ព ជើងទឹក តាមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទជ័យ វរ្ម័នទី៧ ក្នុងការធ្វើសឹកសង្គ្រាមបង្ក្រាបសត្រូវធ្វើឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋ បានសុខក្សេមក្សាន្តនិងមានជីវភាពសម្បូរ សប្បាយក្នុងសម័យនោះ ផ្អែកលើឯកសារនិងចរិតតឹកតាំងខាងលើនេះ ទើបបុរាណខ្មែរយើងបានរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងថ្ងៃទី១៤-១៥ ខែកត្តិក ជារាងរហូតមកដល់សព្វថ្ងៃនេះ។

ក្នុងថ្ងៃនេះដែររដ្ឋបាលស្រុកកំពង់លែងបានបើកការរៀបចំពិធីប្រណាំងទូកដែលមានទូកថ្នាក់ជាតិចំនួន២គ្រឿង ទូកទី១ មានឈ្មោះ រិទ្ធីសែនមានជ័យបារមីពោធ៍អណ្ដែត មកពីភូមិត្អូរលំ ឃុំកំពង់ហាវ ក្នុងស្រុកកំពង់លែង ទូកទី២មានឈ្មោះហនុមានមានរិទ្ធ មកពីភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ក្រៅពីទូកកិត្តិយសថ្នាក់ជាតិ ទាំងពីរខាងលើ រដ្ឋបាលស្រុកកំពង់លែងក៏បានរៀបចំឲ្យមានការប្រណាំងបាឡាស្មាច់ជាច្រើនគ្រឿង និងទូកនេសាទ ទូកអុំ ទូកចាវធម្មតារបស់ប្រជាពលរដ្ឋឃុំមួយចំនួនទៀតក្នុងស្រុកកំពង់លែងផងដែរ។

នាក្នុងឱកាសនោះដែរលោកជំទាវ ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីរាជការអង្គភាព ថ្នាក់ដឹកនាំ ទូទាំងស្រុកកំពង់លែង ដែលបានរៀបចំពិធីនេះ លោកជំទាវក៏បានបន្តទៀតថា ពួកយើងទាំងអស់គ្នាដែលបានមានថ្ងៃនេះ នឹងមានពិធីប្រារព្ធធ្វើនៅពិធីបុណ្យជាតិគ្រប់ពិធីបុណ្យទាំងអស់ គឺបានមកពីប្រទេសរបស់យើងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងគ្រប់គ្នារួមគ្នាថែរក្សាសន្តិភាពមួយនេះឲ្យបានគង់វង្សយូរអង្វែង ។

ជាចុងក្រោយបបន្តទៀត ឯកឧត្តម លោកជំទាវ គណៈអធិបតីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និងលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ក៏បានផ្ដល់នូវរង្វាន់លើកទឹកចិត្តទៅដល់កីឡាករ កីឡាការិនី និងក្រុមទូកដែលបានប្រណាំងក្នុងថ្ងៃនេះ ដែលមានដូចជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ ព្រមទាំងក្នុងនោះដែរក៏មានការឧបត្ថម្ភពីសប្បុរសជននានា ទាំងទីជិតទីឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យអុំទូកដែលរៀបចំដោយរដ្ឋបាលស្រុកកំពង់លែង លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រ នៅពិធីបុណ្យអុំទូក ក្នុងស្រុកកំពង់លែង និងសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិដែលអញ្ជើញមកទស្សនាគ្រប់ទិសទី លោកក៏បានបន្តទៀតថាក្នុងនាមលោកជាអភិបាលស្រុកជួសមុខឱ្យមន្ត្រីរាជការអង្គភាពជុំវិញស្រុក ព្រមទាំងប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ លែងទាំងមូល សូមប្រសិទ្ធិពរជ័យ សិរីមង្គល មហា ប្រសើរ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារនិងប្រកបដោយសុភមង្គលគ្រប់ៗគ្នា៕

KGPN

មតិឆ្លើយតប

Your email address will not be published.