ឯកឧត្តមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង ដឹកនាំកងកម្លាំង បើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលកើតមានឡើងនៅលើផ្ទៃទឹក

73

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កងកម្លាំងរបស់តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បើកវគ្គហ្វឹកហ្វឺន យុទ្ធវិធីសង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗ នៅលើផ្ទៃទឹក ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង និងមានការ អញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ស្នងការងនគរបាលខេត្ត អភិបាលរងក្រុង និងអាជ្ញាធរសង្កាត់ ព្រមទាំងនាយទា ហានរង និងពលទាហាន ប្រមាណជា ៦០ នាក់ រថយន្តយោធា ចំនួន៧ គ្រឿង រថយន្តសង្គ្រោះ ចំនួន២ គ្រឿង និងកាណូតចំនួន១០ គ្រឿង ចូលរួមផងដែរ ។

ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានលើកឡើងថាការបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះគ្រោះ មហន្តរាយ ដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើង នៅលើផ្ទៃទឹក ហើយការហ្វឹកហ្វឺននេះ គឺដើម្បីពង្រឹងលើសមត្ថភាព និងរបៀបសង្គ្រោះ នៅពេលដែល ហេតុការណ៍ណាមួយកើត ឡើង នៅលើផ្ទៃទឹក សម្រាប់ការគេសង្គ្រោះទូទៅ ។

ឯកឧត្តមមេបញ្ជាការក៏បានបញ្ជាក់បន្ថែមទៀតថា រថយន្តនិងរថយន្តសង្គ្រោះព្រមទាំងទូកាណូតទាំងអស់នេះ គឺបានមកពីការឧបត្ថម្ភ ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា សម្រាប់ជួយសង្គ្រោះដល់បងប្អូនប្រជា ពលរដ្ឋដែលជួបគ្រោះធម្មជាតិផ្សេងៗដែលកើតមានឡើង។

ជាទីបញ្ចប់នៃពិធីយុទ្ធវិធីសង្គ្រោះបន្ទាន់ នៅលើផ្ទៃទឹកនេះ ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានថ្លែងនូវការកោតសរសើរដល់កងកម្លាំង ទាំងអស់ ដែលអនុវត្តបានតាមខ្លឹមសារមេរៀន ដែលបានអនុវត្ត និងការរៀនសូត្រពេលកន្លងមក និងដើម្បីជួយសង្គ្រោះ នូវគ្រោះមហន្តរាយផ្សេងៗដែលមានកើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំងរបស់យើង ៕ kgpn

មតិឆ្លើយតប

Your email address will not be published.