សមាគមគ្រូពេទ្យឥស្លាមកម្ពុជា សហការនិងអង្គការ (ហាសាណះ) មកពីប្រទេសអាលីម៉ង់ បានចុះពិនិត្យជំងឺទូទៅសម្រាប់ចាស់ជរាចំនួន៥០០ នាក់ និងសំអាតលិង្គកុមារា (ខតាន់) របស់កុមារាចំនួន៥០ នាក់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រឡាច

102

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យឥស្លាមកម្ពុជា និង អង្គការ (ហាសាណះ) មកពីប្រទេសអាលីម៉ង់ បានមកពិនិត្យជំងឺទូទៅ ជូនបងប្អូនប្រជាពលរដ្ឋ និងអនាម័យកុមារា ហៅថា(ខតាន់) គឺសំអាតស្បែកលិង្គរបស់កុមារា ដែលមានចំនួនចាស់ជរាមកពិនិត្យជំងឺដោយឥតគិតថ្លៃចំនួន៥០០នាក់ និងកុមារាចំនួន៥០នាក់ សម្រាប់ឆ្នាំ២០២៣ របស់អង្គការ ហាសាណះ សហការជាមួយនិង សមាគមគ្រូពេទ្យឥស្លាមកម្ពុជា នៅគ្លីនិកមិត្តភាពកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិក រដ្ឋសភា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាន់ យូ អភិបាលរងខេត្ត តំ ណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កុប ម៉ារីយ៉ាស អ្នកតំ ណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិត ហុឺ វីរៈ ប្រ ធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច ឯកឧត្តម ស៊ើក ទាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម សៀវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអម ដំណើរ ឯកឧត្តម លោកជំទាវភ្ញៀវកិត្តិយស លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងអាជ្ញាធរស្រុក និងឃុំ រួមទាំងកម្លាំងយុវជន ជាច្រើនរូបផងដែរ ពិធីពិនិត្យជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋ និង(ខតាន់) អនាម័យលិង្គកុមារានេះ ដែរប្រព្រឹត្តធ្វើ នៅក្នុងគ្លីនិកមិត្តភាពកំពង់ឆ្នាំង ស្ថិតនៅភូមិព្រែកពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះផងដែរឯកឧត្តមសាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងនូវមតិស្វាគមន៍ ចំពោះគណៈអធិបតីនិងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ភ្ញៀវកិត្តិយស ហ្នឹងបានថ្លៃអំណរគុណចំពោះតំណាងអង្គការ (ហាសាណះ) ដែលមកពីប្រទេសអាលីម៉ុង ដែលបានសហការជាមួយនឹងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ដែលបានសហការរួមគ្នា មកពិនិត្យជំងឺទូទៅ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក Mr Rafet ដែរជាតំណាងអង្គការ ហាសាណះ នៃប្រទេសអាលីម៉ង់ បានលើកឡើងថានេះគឺជាកម្មវិធីផ្ដល់នូវការពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋកម្ពុជានិងធ្វើការសម្អាតលិង្គកុមារា ជាកម្មវិធីមនុស្សធម៌របស់អង្គការ (ហាសាណះ) របស់យើងខ្ញុំមកពីប្រទេសអាលីម៉ង់ ដែលបានរួមសហការជាមួយនិងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា យើងខ្ញុំទាំងអស់គ្នាដែលជាតំណាងឲ្យអង្គការ សមាគមនុស្សធម៌ដែលបានចូលរួមកិច្ចការងារមនុស្សធម៌ជាមួយនឹងបងប្អូនប្រជាជនកម្ពុជា ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងដោយឃើញនូវទិដ្ឋភាពបងប្អូនប្រ ជាពលរដ្ឋកម្ពុជាបានអញ្ជើញមកចូលរួមពិនិត្យជំងឺ ។

ឆ្លៀតនៅក្នុងឱកាសកម្មវិធីមនុស្សធម៌របស់អង្គការ (ហាសាណះ) នៃប្រទេសអាលីម៉ង់ ព្រមទាំងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិនក៏បានមានមតិសំណេះសំណាលនិងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមក៏បានបន្តទៀតថា យើងទាំងអស់គ្នាដែលមានកម្មវិធីមនុស្សធម៌ចូលរួមគ្រប់ ប្រទេសនានានៅលើសាកលលោក មកប្រទេសកម្ពុជារបស់យើង ក៏ព្រោះតែប្រទេសកម្ពុជា របស់យើងមានសុខសន្តិភាព មានការរួបរួមគ្នាដើម្បីជាតិមាតុភូមិកម្ពុជា ឯកឧត្តមក៏បានកើនរំលឹកថាយើងទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋត្រូវតែស្រឡាញ់និងគាំទ្រការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ឯកឧត្តមបានបន្ថែមជាចុងក្រោយថាលោក នឹងបន្តដំណើរនៃការគៀងគងរកនូវការឧបត្ថម្ភជំនួយផ្សេងៗពីដែកគូសហការបរទេសដើម្បីប្រជាជនកម្ពុជារបស់យើងបន្តទៅមុខទៀត ជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណចំពោះអង្គការ (ហាសាណះ) ដែលបានរួមសហការជាមួយនឹងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា បានមកពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋនិងកុមារា នៃការសំអាតលិង្គតាមបែបប្រពៃណីសាសនាឥស្លាម ដោយមិនគិតថ្លៃ។

យុវជនមួយរូបដែលជាសមាជិករបស់សមាគមគ្រូពេទ្យឥស្លាមកម្ពុជា ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅកម្មវិធីមនុស្សធម៌ ចុះពិនិត្យជម្ងឺទូទៅនិងសំអាតលិង្គសម្រាប់កុមារាដោយឥតគិតថ្លៃនេះ គឺយើងបន្តធ្វើរយៈពេល៤ ថ្ងៃ ហើយក៏បន្តធ្វើចំនួន៤ខេត្តដែរ នៅកម្ពុជារបស់យើង ដែលជាការចុះធ្វើនៅកម្មវិធីមនុស្សធម៌នេះរបស់ អង្គការ ហាសាណះ សហការជាមួយនឹងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ហើយខេត្តចំនួន៣ ទៀត ដែលយើងត្រូវធ្វើ នៅកម្មវិធីមនុស្សធម៌ពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥគិតថ្លៃ នេះបន្ត ក្រោយពីយើងធ្វើខេត្តកំពង់ឆ្នាំង ក្នុងស្រុកកំពុងស្រឡាញ់រួច និងបន្តទៅខេត្តកណ្ដាល ក្នុងស្រុកមុខកំពូល ខេត្តកំពង់ចាម ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ធំ ក្នុងស្រុកបារាយណ៍ យុទ្ធនាការក្នុងការចុះពិនិត្យជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋនេះដែរ ក្នុង១ទីតាំង គឺក្រុមការងាររបស់ សមាគមគ្រូពេទ្យឥស្លាមកម្ពុជា សហការជាមួយនឹងអង្គការ ហាសាណះ គឺយើងធ្វើតែមួយថ្ងៃមួយកន្លែងជូនបងប្អូនប្រជាពលរដ្ឋទូទៅ ចំពោះសម្រាប់កុមារាដែលធ្វើការសំអាតលិង្គ នោះក៏ធ្វើជូនតែកុមារាឥស្លាមតាមរបៀបនៃមាគ៌ាសាសនាអ៊ីស្លាមតែប៉ុណ្ណោះ។

Kgpn

មតិឆ្លើយតប

Your email address will not be published.