ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញ ជួបសំណេះសំណាល និងជូនដំណើរទូក ង និងទូក មួង និងបានចែកស្បៀងអាហារ ដល់កីឡាករទូក ដែលត្រូវត្រៀមចូលរួមក្នុងពីធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក្នុងស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុកទាំងប្រាំបី រួមនិងថ្នាក់ដឹក នាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះ សំណាលជាមួយ ក្រុមកីឡាករ កីឡាការនី ទូកអុំ ទូកចែវ មុនចេញដំណើរទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញ ដែលពិធីនេះបានធ្វើស្ថិតនៅវត្តកំពង់ត្រឡាចក្រោម ស្ថិតនៅស្រុក ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងនៅក្នុងពិធីបបានបញ្ជាក់ថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង បានបញ្ជូនទូកអុំ ទូកចែវ ចំនួន២៩ទូក ទូកចែវបុរស១៧ទូក ទូកចែវនារី១ទូក ទូកអុំបុរសខ្នាតវែងចំនួន២ និង ទូកអុំបុរសខ្នាតអន្តរជាតិចំនួន៩ទូក ទៅចូលរួម អុំនិងចែវប្រណាំងនៅរាជធានីភ្នំពេញ ដែលមកពីក្រុង ស្រុកចំនួន៦ និង មានកីឡាករ កីឡាការនីសរុប ចំនួន១៦៧៣នាក់ ក្នុងនោះស្រីចំនួន១២២នាក់ ផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ឆ្នាំនេះប្រទេសកម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ឡើងវិញ បន្ទាប់ពីបានអាក់ខាន កាលពីមានការរីករាលដាលនៃជំងឺកូវីដ១៩ នាឆ្នាំនេះបានរៀបចំឡើង នូវថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនេះ ខេត្តកំពង់ឆ្នាំងបានបញ្ជូនទូកចំនួន២៩ទូក ដែលមានកីឡាកចំនួន១៦៧៣នាក់ ដើម្បីទៅចូលរួមក្នុងឆ្នាំនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ផ្តាំផ្ញើកីឡាករទាំងអស់ ក្នុងពេលទៅចូលរួមប្រណាំងទូកនៅក្នុងទីក្រុងភ្នំពេញ ត្រូវគោរពវិន័យ និងអនុវត្តអោយបានល្អតាមការណែនាំ របស់គណៈកម្មការជាតិរៀបចំបុណ្យអុំទូក កីឡាករទាំងអស់ត្រូវតែថែទាំសុខភាពអោយបានល្អ ពេលមានបញ្ហាសុខភាពត្រូវទៅព្យាបាលជាមួយក្រុមគ្រូពេទ្យដែលប្រចាំការក្នុងពិធីបុណ្យអុំទូកអោយបានទាន់ពេលវេលា ក្នុងពេលសំរាកស្នាក់នៅ និងក្រោយពេលស្នាក់នៅត្រូវមានអនាម័យល្អ ។ kgpn