កីឡាករទូកទាំង២៩ទូក ក្នុងខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពី សម្ដេចចៅហ្វាវាំង គង់ សំអុល នៅរាជធានីភ្នំពេញ
ភ្នំពេញ÷ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចចៅ ហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល និងមានការអញ្ជើញអមដំណើរដោយ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក ចូលរួមអម ដំណើរ បានចុះជួបសំណេះសំណាល និងនាំយកអំណោយចែកជូនកីឡាករ កីឡាការិនីទូក ខេត្តកំពង់ឆ្នាំង ទាំង ២៩ទូក ដែលមានកីឡាករសរុបចំនួន ១ ៦៨៣នាក់។
ឯកឧត្តមអភិបាលខេត្ត ជំនួសមុខឲ្យកីឡាករ កីឡាការិនីទាំងអស់ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរសម្ដេចចៅហ្វាវាំង និង លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងបុត្រាបុត្រី និងចៅៗ សូមប្រកបដោយពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ kgpn